វៀតណាមនិងនូវែលសេឡង់ខិតខំសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន២ពាន់លានដុល្លារនៅឆ្នាំ២០២៤

(VOVWORLD) - លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យនូវែលសេឡង់បង្ក លក្ខខណ្ឌអំណោយផលដើម្បីបង្ហើយនីតិវិធីបើកទ្វាទីផ្សារសម្រាប់ផ្លែឈើប្រចាំប្រទេសវៀតណាម ហើយជំរុញការនាំយកកសិផល រុក្ខផល និងជលផលរបស់វៀតណាម ទៅកាន់នូវែលសេឡង់ ខិតខំប្រឹងប្រែងសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០២៤

វៀតណាមនិងនូវែលសេឡង់ខិតខំសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន២ពាន់លានដុល្លារនៅឆ្នាំ២០២៤ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ លោកស្រី Tredene Cherie Dobson។ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី១៤ មិថុនា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ លោកស្រី Tredene Cherie Dobson។ លោកប្រធានរដ្ឋសភាបានបញ្ជាក់ថា វៀតណាមជានិច្ច កាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយនូវែលសេឡង់; ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ដែលបានផ្តល់អាទិភាពដល់ជំនួយ ODA សម្រាប់វៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ អភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងនិងឆ្លើយ តបនឹងគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយភាពក្រីក្រ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យនូវែលសេឡង់បង្ក លក្ខខណ្ឌអំណោយផលដើម្បីបង្ហើយនីតិវិធីបើកទ្វាទីផ្សារសម្រាប់ផ្លែឈើប្រចាំប្រទេសវៀតណាម ហើយជំរុញការនាំយកកសិផល រុក្ខផល និងជលផលរបស់វៀតណាម ទៅកាន់នូវែលសេឡង់ ខិតខំប្រឹងប្រែងសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០២៤; លើកទឹកចិត្តសហគ្រាសនូវែលហ្សេឡង់ វិនិយោគយ៉ាងសកម្មចូលមកវៀតណាម ជាពិសេសឧស្សាហកម្មកែច្នៃកសិផល និងជលផល។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Cherie Dobson បានបញ្ជាក់ថា នូវែល សេឡង់ត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបម្រែ បម្រួលអាកាសធាតុ ការគ្រប់គ្រងការបំភាយឧស្ម័នមេតានក្នុងវិស័យកសិកម្មជាមួយ វៀតណាម។ ក្រៅពីនោះ នូវែលហ្សេឡង់ មានបំណងចង់សហការជាមួយរដ្ឋសភា វៀតណាម ដើម្បីចែករំលែកបទពិសោធន៍ក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរឌីជីថល។ លោកស្រីឯកអគ្គរដ្ឋទូត Tredene Cherie Dobson ចាត់ទុកថា ក្រោយពីជំងឺរាត ត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង រវាងប្រទេសទាំងពីរមានវិស័យជាច្រើនដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ ក្នុងនោះសេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាការយកចិត្តទុកដាក់ ជួរមុខ។ លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នូវែលសេឡង់ត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ