វៀតណាមនឹងបង្កើតបរិយាកាសពាណិជ្ជកម្មសេរីជាមួយដៃគូចំនួន៥៥

វៀតណាមនឹងបង្កើតបរិយាកាសពាណិជ្ជកម្មសេរីជាមួយដៃគូចំនួន៥៥ - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងសន្និសីទ


(VOVworld)-នាព្រឹកថ្ងៃទី១១ឧសភានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទកំពូល ធនាគាអាស៊ីលើកទី១៧ ជាព្រឹត្តិការណ៍មានកិត្យានុភាពនិងទាក់ទាញសម្រាប់ ផ្នែកធនាគាតំបន់អាស៊ី។ ថ្លែងមតិនៅសន្និសីទនេះ លោក Nguyen Xuan Phuc
បានអះអាងថា៖ វៀតណាមស្វាគមនិងគាំទ្រនូវប្រធានបទនៃសន្និសីទលើកនេះ
គឺ “រាល់ចំណុចលោតផ្លោះថ្មី” ដែលបានឆ្លុះបញ្ចាំងនូវទស្សនវិស័យឆ្ពោះទៅសហ គមន៍ហិរញ្ញវត្ថុមួយ ឆ្លងផុតរាល់ការសាកល្បងដើម្បីរួមគ្នាអភិវឌ្ឍន៍។ លោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ប្រធានបទនៃសន្និសិទនេះគឺសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង របស់ពិភពលោកនិងតំបន់នាបច្ចុប្បន្ន ដែលកំពុងមានបំរ៉ែបំរួលជាច្រើន ដូចជា ការងើបឡើងវិញនៃខឿនសេដ្ឋកិច្ចមិនស្មើរគ្នា និងល្បឿនកំណើននៃខឿនសេដ្ឋ កិច្ចអាស៊ីមាននិន្នាការយឺតយ៉ាវៗ។ ទន្ទឹមជាមួយគ្នានោះ​ ការប្រែប្រួលអាកាសធាតុ
ក៏ ជះឥទ្ធិពលធ្ងន់ធ្ងរទៅលើតំបន់ ហើយការដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មជា
ច្រើនទើបនឹង​បានចុះហត្ថលេខានិងសហគមនសេដ្ឋកិច្ចអាស៊ានទើបនឹងបាន
បង្កើតនោះ​ក៏ដាក់ចេញការសាកល្បងច្រើនសម្រាប់ប្រទេសនានាផងដែរ។ ដោយ
ហេតុនេះ យើង ត្រូវផ្លាស់ប្តូរថ្មីនិងការច្នៃប្រឌិតត្រូវបានចាត់ទុកជាកម្លាំងចលករ
កំណើន ឆ្លងផុត រាល់ការលំបាកសាកល្បងសំដៅឆ្ពោះទៅគោលដៅអភិវឌ្ឍន៍
និរន្តរភាព”។

        ចំពោះមុខវិនិយោគិននានា លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមកំពុងបន្តការងារកែទម្រង់បែបបទរដ្ឋបាល កែលំអបរិយាកាសវិនិ
យោគធ្វើអាជីវកម្ម លើកកំពស់លទ្ធភាពប្រកួតប្រជែង និងបង្កលក្ខណៈងាយ ស្រួលសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្ម។​វៀតណាមនឹងបន្តជម្រុញការធ្វើ សមាហរណកម្មអន្តរជាតិ ហើយពីឥឡូវរហូតដល់ឆ្នាំ២០២០ នឹងបើកចេញបរិ យាកាសពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយដៃគូចំនួន៥៥ ដែលក្នុងនោះមាន ទាំងសមាជិកក្រុម G7 និងសមាជិកក្រុម G20ចំនួន១៥ប្រទេស។ លោកនាយក រដ្ឋមន្ត្រីបានលើកច្បាស់ថា ជោគជ័យរបស់វិនិយោគិនក៏ជាជោគជ័យរបស់ វៀត
ណាមដែរ ហើយ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បី សហ
គមន៍អាស៊ីនិងពិភពលោកសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ