វៀតណាមនិងបង់ក្លាដែសចែករំលែកបទពិសោធន៍ក្នុងការងារគ្រប់គ្រងនិងរៀបចំសកម្មភាពអប់រំថ្នាក់បឋមសិក្សា

វៀតណាមនិងបង់ក្លាដែសចែករំលែកបទពិសោធន៍ក្នុងការងារគ្រប់គ្រងនិងរៀបចំសកម្មភាពអប់រំថ្នាក់បឋមសិក្សា - ảnh 1
វៀតណាមនិងបង់ក្លាដែសចែករំលែកបទពិសោធន៍ក្នុងការងារគ្រប់គ្រងនិងរៀបចំសកម្មភាពអប់រំថ្នាក់បឋមសិក្សា

(VOV)_នារសៀលថ្ងៃទី២០ មេសានៅទីក្រុងហាណូយ គណៈកម្មាធិការ​វប្បធម៌ អប់រំ យុវជន កុមារជំទង់ និងកុមារនៃរដ្ឋសភាវៀតណាម បានមានជំនួបធ្វើការជាមួយគណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបង់ក្លាដែស ទទួលបន្ទុកក្រសួងអប់រំ បឋមសិក្សានិងមហាជន។ នៅទីនេះ អនុប្រធាន​គណៈកម្មាធិ​ការវប្បធម៌ អប់រំ យុវជន កុមារជំទង់ និងកុមារនៃរដ្ឋសភាវៀតណាម លោកស្រី ​Hoang Thi Hoa បានឧទ្ទេសនាមអំពីរចនាសម្ព័ន្ធ អង្គការចាត់តាំង និង​ភារកិច្ច​របស់​គណៈកម្មាធិ ការ។ ​លោកស្រី Hoang Thi Hoa បានអះអាងថា៖ការអប់រំថ្នាក់បឋម​សិក្សា​ដើរតួនាទីដ៏សែនសំខាន់ និងការវិនិយោគសំរាប់វិស័យអប់រំបឋមសិក្សានេះ​ជាការចាំបាច់។ វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរបទពិសោធន៍អំពីការគ្រប់គ្រង និងរៀបចំសកម្មភាពអប់រំថ្នាក់បឋមសិក្សាជាមួយបង់ក្លាដែស និងមាន​គោលបំណងថា៖នាពេលខាងមុខ​ ខ្លឹមសារនេះនឹងបានរដ្ឋសភានៃប្រទេសទាំង​ពីរ​យកចិត្ត​ទុកដាក់ និងចែករំលែកជាមួយគ្នា។

          រីឯ លោក Md Motahar Hossain សមាជិករដ្ឋសភា និងជា​ប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋសភាបង់ក្លាដែស ទទួលបន្ទុកក្រសួងអប់រំ​បឋមសិក្សា និងមហាជនបានអោយដឹងថា៖ គោលដៅសំខាន់នៃដំណើរទស្សន​កិច្ចលើកនេះគឺស្វែងយល់អំពីការងាររបស់គណៈកម្មាធិការវប្បធម៌ អប់រំ យុវជន កុមារជំទង់ និងកុមារនៃរដ្ឋសភាវៀតណាម។ គណៈប្រតិភូមានគោលបំណងបានទៅទស្សនាសាលារៀនមួយចំនួននៅខេត្ត និងទីក្រុងរបស់វៀតណាម ជាពិសេសគឺនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល ដើម្បីស្វែងយល់អំពីបទពិសោធន៍ក្នុង​ការងារគ្រប់គ្រងនិងរៀបចំអប់រំថ្នាក់បឋមសិក្សា ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ