វៀតណាមនិងប្រេស៊ីលបំបែកឯកទគ្គកម្មក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម

វៀតណាមនិងប្រេស៊ីលបំបែកឯកទគ្គកម្មក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម - ảnh 1
គ្រឿងបន្លាស់ទូរសព្ទជាមុខទំនិញស្នូលរបស់វៀតណាមនាំចេញទៅប្រេស៊ីល (រូបថត៖TTXVN)


(VOVworld) - តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងប្រេស៊ីល គិតមកដល់ដំ
ណាច់ខែតុលាឆ្នាំ២០១៤នេះទទួលបាន២,៥ពាន់លានដុល្លារអេមេរិក លើសតំលៃ
នាំចេញនាឆ្នាំ២០១៣។តាមការធ្វើស្ថិតិរបស់ក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្ម និងពា
ណិជ្ជកម្មបរទេសប្រេស៊ីល ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំង២ក្នុងរយៈពេល
១០ខែដើមឆ្នាំ២០១៤ បានកើន៣៦%ប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ​ដោយមានការនាំចេញហួសកម្រិតរបស់វៀតណាម។វៀតណាមបាននាំចេញទៅ
ខឿនសេដ្ឋកិច្ចធំបំផុតតំបន់អាមេរិកឡាតាំងនេះបរិមាណទំនិញមានតំលៃចំនួន១,៣
ពាន់លានដុល្លារអាមេរិកនិងនាំចូលបរិមាណទំនិញមានតំលៃចំនួន១,២៦ពាន់លាន
ដុល្លារអាមេរិក។បណ្ដាមុខទំនិញដែលវៀតណាមនាំចេញទៅប្រេស៊ីល គឺទូរស័ព្ទ
និងគ្រឿងបនាស់ ស្បែកជើង ត្រីក្លាសេ សរសៃសិប្បនិមិត្តនិងផលិតផលអេឡិចត្រូ
និក។រីឯផលិតផលដែលវៀតណាមនាំចូលពីប្រេស៊ីលគឺ គ្រាប់ពោត សណ្ដែកសៀង
កប្បាស វត្ថុធាតុដើមស្បែងជើង ថ្នាំជក់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ