វៀតណាមនិងប៊ុលហ្គារីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសប៊ុលហ្គារី នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅវិមានរដ្ឋសភាប៊ុលហ្គារីស្ថិតនៅរដ្ឋធានី Sofia ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមសភាមួយចំនួនរបស់ប៊ុលហ្គារី។

វៀតណាមនិងប៊ុលហ្គារីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយគណបក្សនយោបាយជុំវិញពិភពលោក ហើយបច្ចុប្បន្នមានទំនាក់ទំនងជាមួយគណបក្សចំនួន ២៤៧ ក្នុងប្រទេសចំនួន ១១១ (រូបថត៖ VOV)

ក្នុងជំនួបទាំងនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះរដ្ឋសភាប៊ុលហ្គារីដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារ ការវិនិ យោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ដោយសម្លេងគាំទ្រដាច់ខាត មុនដំណើរទស្សនកិច្ចនេះ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានគូសបញ្ជាក់ថា នេះជាជំហានសំខាន់ឆ្ពោះទៅមុខសម្រាប់កិច្ចព្រមព្រៀងនេះ  ដែលនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ហើយសង្ឃឹមថា រដ្ឋសភាប៊ុលហ្គារីនឹងបន្តជំរុញឲ្យសភានៃប្រទេសជាសមាជិកនៅសេសសល់នៃសហភាពអឺរ៉ុប នឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ។

ក្នុងជំនួបទទួលជួបជាមួយប្រធានក្រុមសភារបស់គណបក្ស Geb-UDF លោកស្រី Desislava Atanasova ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue សង្ឃឹមថាលោកស្រី Desislava Atanasova និងក្រុមសភារបស់គណបក្ស Gerb-UDF នឹងបញ្ចុះបញ្ចូលសភាអឺរ៉ុបឱ្យដកកាតលឿងលើសេចក្តីប្រកាសការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) សម្រាប់ផលិតផលគ្រឿងសមុទ្ររបស់វៀតណាម។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏បានអះអាងដែរថា រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ចំណែកឯលោកស្រី Desislava Atanasova ប្រធានក្រុមសភាបក្ស Gerb-UDF សង្ឃឹមថា វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌសម្រាប់ផលិតផលរបស់ប៊ុលហ្គារីចូលក្នុងទីផ្សារវៀតណាម។

ក្នុងជំនួបជាមួយប្រធានបក្សសង្គមនិយមប៊ុលហ្គារី (BSP) ប្រធានក្រុមសភា BSP ដើម្បីប៊ុលហ្គារី លោកស្រី Korneliya Ninova, ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអះអាងថា វៀតណាមប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើនការតភ្ជាប់អាជីវកម្ម និងមូលដ្ឋាននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្ស BSP; សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងបន្ថែមទៀតលើបណ្តាញបក្ស ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារកសាងបក្ស និងក្នុងការអប់រំយុវជនជំនាន់ក្រោយ ដើម្បីបន្តប្រពៃណីនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្ប្រសើរអរវាងប្រទេសទាំងពីរ។

ចំណែកឯលោកស្រី Korneliya Ninova វិញបានមានប្រសាសន៍ថា ភាគីទាំងពីរមិនទាន់ទាញយកឲ្យបានពេញលេញនូវសក្តានុពលនៃទំនាក់ទំនង សហប្រតិបត្តិការនោះទេ។ ដូច្នេះហើយ នាពេលខាងមុខ ប្រទេសទាំងពីរត្រូវបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវ       វិស័យប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល។ លោកស្រីបានបញ្ជាក់ថា ជាមួយនឹងជំហរយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងនាមជាស្ពានតភ្ជាប់រវាងអាស៊ី និងអឺរ៉ុប ប៊ុលហ្គារីបានត្រៀមខ្លួនរួចជាស្រេចអនុវត្តន៍អស់ពីលទ្ធភាពដើម្បីតភ្ជាប់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ក៏ដូចជាការតភ្ជាប់តំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ