វៀតណាមនិងម៉ូណាកូមានសក្តានុពលជាច្រើន ដើម្បី​​អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី ៣ ខែឧសភា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំងនិងម៉ូណាកូ លោក Dinh Toan Thang បានអញ្ជើញជូនសារតាំងដល់ព្រះអង្គម្ចាស់ម៉ូណាកូ Albert ទី២ ។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅព្រះបរមរាជវាំងម៉ូណាកូ ក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Isabelle Berro Amadei និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលម៉ូណាកូ។
វៀតណាមនិងម៉ូណាកូមានសក្តានុពលជាច្រើន ដើម្បី​​អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ - ảnh 1ឯកអគ្គរដ្ឋទូត លោក Dinh Toan Thang អញ្ជើញជូនសារតាំងដល់ព្រះអង្គម្ចាស់ម៉ូណាកូ Albert ទី២ ។ (រូបថត៖ VOV)

ក្នុងពិធីទទួលបដិសណ្ឋារកិច្ច បន្ទាប់ពីពិធីជូនសារតាំង ឯកអគ្គរដ្ឋទូត លោក Dinh Toan Thang បានអះអាងថា វៀតណាមមានបំណងចង់រក្សា និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយម៉ូណាកូ តាមរយៈការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងម៉ូណាកូលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ចបៃតង នាវាចរណ៍ ការផ្លាស់ប្តូរឌីជីថល ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សប្រព័ន្ធអេកូឡូស៊ីចម្រុះ ការអភិវឌ្ឍន៍ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ជាដើម។ ឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២២ គឺជាខួបលើកទី ១៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងម៉ូណាកូ (២០០៧-២០២២) ហើយលោកសង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យមានជំហានអភិវឌ្ឍន៍ថ្មី ប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។

ព្រះអង្គម្ចាស់ Albert ទី២ បានវាយតំលៃខ្ពស់ចំពោះឋានៈរបស់វៀតណាមក្នុងតំបន់ និងលើឆាកអន្តរជាតិ ដោយសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលសេដ្ឋកិច្ច-សង្គម ក៏ដូចជាលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ; ព្រះអង្គម្ចាស់ Albert ទី២ បានឯកភាពថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ហើយភាគីទាំងពីរត្រូវពង្រឹងទំនាក់ទំនង ផ្លាស់ប្តូរនិងជូនដំណឹងគ្នាទៅវិញទៅមក អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ