វៀតណាមនិងម៉ូសំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម

វៀតណាមនិងម៉ូសំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 1
តំណាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរផ្លាស់ប្តូរមតិក្នុងពិធីជួបប្រាស្រ័យ

(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៣និង២៤មិថុនានៅរដ្ឋធានី Maputo ស្ថានទូត វៀតណាមប្រចាំនៅម៉ូសំប៊ិកបានរួមសហការជាមួយការិយាល័យតំណាងពាណិជ្ជកម្ម វៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូងនិងម៉ូសំប៊ិករៀនចំពិធីជួបប្រាស្រ័យអង្គភាពអាជី វកម្មវៀតណាម-ម៉ូសំប៊ិកនិងបើកស្ទង់ទំនិញតាំងបង្ហាញផលិតផល “Made in Viet Nam” សំដៅបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ថ្លែងមតិក្នុងពិធីនេះ លោក Vu Thanh Nam ទីប្រឹក្សាពិសេសនៃស្ថានទូតវៀតណាម ប្រចាំនៅម៉ូសំប៊ិកបានសង្កត់ធ្ងន់ថា ការជួបប្រាស្រ័យនេះជាសកម្មភាពជាក់ស្តែងប្រ កបដោយប្រសិទ្ធិភាព តាមនោះជួយឲ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរយល់ដឹង ពីគ្នាទៅវិញទៅមក និងជួយឲ្យអង្គភាពអាជីវកម្មរបស់វៀតណាមជ្រាបចូលជាមួយ ទីផ្សារប្រទេសសាមី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ