វៀតណាមនិងលោកប្រធានហូជីមិញគឺជានិមិត្តរូបដើម្បីសន្តិភាព ឯករាជ្យនិងសេរី ភាពនៅហុងគ្រី

(VOVWORLD) - ស្ដូបលោកប្រធានហូជីមិញ ត្រូវបានមិត្តភក្តិ ហុងគ្រីស្រឡាញ់វៀតណាមថែរក្សាយ៉ាងយកចិត្តទុកដាក់ ហើយក្លាយទៅជានិមិត្តរូបនៃចំណង មិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិទាំងពីរវៀតណាមនិងហុងគ្រី។
 វៀតណាមនិងលោកប្រធានហូជីមិញគឺជានិមិត្តរូបដើម្បីសន្តិភាព ឯករាជ្យនិងសេរី ភាពនៅហុងគ្រី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំហុងគ្រីលោកស្រី Nguyen Thi Bich Thao (នៅកណ្ដាល) រួមជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមមកថ្វាយផ្កានៅស្ដូបលោកប្រធានហូជីមិញ នៅទីក្រុង Zalaegerszeg។ 
ក្នុងឱកាសរំលឹកខួបទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ កញ្ញា) និង ទិវាបុណ្យឯករាជ្យជាតិហុងគ្រី (ថ្ងៃទី២០ សីហា) នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំហុងគ្រីលោកស្រី Nguyen Thi Bich Thao បានមកថ្វាយផ្កានៅ ស្ដូបលោកប្រធានហូជីមិញ នៅទីក្រុង Zalaegerszeg។ អភិបាលរងទីក្រុង ប្រធាននិងអនុប្រធានគណៈបក្សសង្គមហុងគ្រីប្រចាំទីក្រុង Zalaegerszeg មិត្តភក្តិហុងគ្រីស្រឡាញ់ វៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅ ទីក្រុង បានចូលរួមពិធីនេះដែរ។ ស្ដូបលោកប្រធានហូជីមិញ ត្រូវបានលោក Marton Laszlo សិប្បករចម្លាក់ដ៏ល្បីឈ្មោះរបស់ហុងគ្រី អនុវត្តន៍ហើយបានបើក សម្ពោធចំឱកាសគម្រប់ខួប ១ ឆ្នាំ នៃទិវាបង្រួបបង្រួមប្រទេសវៀតណាម កាលពី ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៦។ ស្ដូបលោកប្រធានហូជីមិញ ត្រូវបានមិត្តភក្តិ ហុងគ្រីស្រឡាញ់វៀតណាមថែរក្សាយ៉ាងយកចិត្តទុកដាក់ ហើយក្លាយទៅជានិមិត្តរូបនៃចំណង មិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិទាំងពីរវៀតណាមនិងហុងគ្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ