វៀតណាមនិងស៊ុយអែតជួបប្រាស្រ័យមិត្តភាព

(VOVWORLD) -នារសៀលថ្ងៃទី១០មិថុនា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-ស៊ុយអែត (សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម) បានរួមសហការជាមួយស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាម និងសមាគមអតីតនិស្សិតវៀតណាមធ្លាប់សិក្សារៀនសូត្រនៅស៊ុយអែត រៀបចំការជួបប្រាស្រ័យមិត្តភាពសំដៅអំណរសាទរពិធីបុណ្យរដូវក្តៅ Midsummer ប្រពៃណីរបស់ស៊ុយអែត។

ពិធីបុណ្យរដូវក្តៅ Midsummer ជាពិធីបុណ្យប្រពៃណីមានតាំងពីយូរណាស់មកហើយនិងល្បីឈ្មោះនៅស៊ុយអែត។ នេះជាឱកាសដើម្បីប្រជាជនវៀតណាមយល់ច្បាស់អំពីវប្បធម៌ ទឹកដីនិងមនុស្សស៊ុយអែត រួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ