វៀតណាមនិងស៊ុយអែតរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

 

វៀតណាមនិងស៊ុយអែតរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ - ảnh 1
ឯកអគ្គរដ្ឋទូត​ស៊ុយអែត ប្រចាំនៅវៀតណាម Camilla Mellander (TTXVN)

          (VOV)_ដោយប្រធានបទ៖ “ក្រឡែកមើលនឹងអតីតកាល-ឆ្ពោះទៅ អនាគត”  ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ 
រវាងវៀតណាមនិងស៊ុយអែតត្រូវបានប្រារព្វឡើងនាថ្ងៃទី ៤  វិច្ឆិកា នៅរដ្ឋធានីហា
ណូយ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត​ស៊ុយអែត ប្រចាំនៅវៀតណាម Camilla
 Mellander បានស្ដែងនូវមោទនភាព អំពី កំណាត់ផ្លូវសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ ពីឆ្នាំ ១៩៦៧មក។ ក្នុងរយះពេល៤៦ឆ្នាំកន្លងទៅ ស៊ុយអែត បានជួយឧបត្ថម្ភវៀតណាមកាត់ បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ក្លាយទៅជា ប្រ
ទេស មានចំណូលមធ្យម។  ស៊ុយអែតជាប្រទេសដើមដំបូងផង និងជា ប្រទេស មួយក្នុងចំណោមបណ្ដា ប្រទេសដែលផ្តល់ជំនួយ ODA ច្រើនបំផុតសំរាប់វៀត
ណាម។  ទន្ទឹមនឹង នោះ  ឯកអគ្គរដ្ឋទូត​​ Camilla Mellander ក៏បានអះ អាងដែរ ថា៖ ស៊ុយអែតនឹងបន្ត រួមវិភាគ ទានចូលក្នុងការអភិវឌ្ឍន៍របស់វៀតណាមផង
ដែរ។

          ក៏ក្នុងឱកាសនេះដែរ ​បណ្ដាដៃគូអង្គការ អង្គភាពអាជីវកម្ម និងបណ្ដា ​អ្នកស្រាវជ្រាវបានចែករំលែកបទពិសោធន៍ ​អំពីបណ្ដា លទ្ធផលដែលទទួល បានក្នុងនៃការងារកាត់បន្ថយភាពក្រីក្រ ពិភាក្សាអំពីការកសាងទំនាក់ ទំនង ដៃគូដើម្បីបង្កាទប់ទល់នឹងការបំរែបំរួលអាកាសធាតុ របៀប កសាងទំនាក់ទំនង ដៃគូប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ