វៀតណាមនិងស្វីសលើកកំពស់កិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពតាក់តែងច្បាប់

វៀតណាមនិងស្វីសលើកកំពស់កិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពតាក់តែងច្បាប់ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រ ធានព្រឹទ្ធសភាស្វីស លោក Ivo Bischofberger (រូបថតៈ Lê Tuyết/VOV)

(VOVworld)-គណៈប្រតិភូក្រុមប្រឹក្សារដ្ឋ (ព្រឹទ្ធសភា)​សហព័ន្ធស្វីស ដឹកនាំដោយប្រ
ធានព្រឹទ្ធសភាស្វីស លោក Ivo Bischofberger បានអញ្ជើញមកបំពេញទស្សនកិច្ច
 ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១មិនា។ បន្ទាប់ពីពិធីទទួលនៅ​
វិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន
អញ្ជើញជួបចរចារជាមួយ លោក Ivo Bischofberger ផងដែរ។ ក្នុងជំនួបនេះ ភាគី
ទាំងពីរបានចែករំលែកបទពិសោធន៍លើវិស័យការពារបរិស្ថាន។ ក្នុងនោះ វៀត
ណាមមានបំណងថា ស្វីសនឹងផ្តល់បទពិសោធន៍និងជួយឧបត្ថម្ភបច្ចេកទេស
សម្រាប់ការងារកសាងច្បាប់លើវិស័យការពារបរិស្ថាន។ ភាគីទាំងពីរបាន​ឯកភាពថា
 នាពេលខាងមុខ ស្វីសនឹងជួយវៀតណាមកសាងប្រព័ន្ធអប់រំមានគុណភាពខ្ពស់
ដោយផ្សាភ្ជាប់ជាមួយការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយការបណ្តុះ
 បណ្តាលនៅបណ្តាសាលារៀននិងមណ្ឌលស្រាវជ្រាវ បង្កើនអាហារូបករណ៍ និង
បង្ក លក្ខណៈងាយស្រួលឲ្យនិស្សិតវៀតណាមបំពេញការសិក្សារៀនសូត្រក្នុងផ្នែក
បណ្តុះ បណ្តាលល្បីឈ្មោះរបស់ស្វីស ដូចជា ផ្នែកច្បាប់ ធនាគារ បច្ចេកវិទ្យាខ្ពស់
និង ទេសចរណ៍ជាដើម។ ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរ
ប្រធាន ទាំងពីររូបបានឯកភាពថា នាពេលខាងមុខ នឹងជម្រុញសកម្មភាពផ្លាស់ប្តូរ
គណៈប្រ តិភូជាន់ខ្ពស់ សំដៅបង្កើនការយល់ដឹងនិងជឿជាក់គ្នាទៅវិញទៅមក
 ជាពិសេស ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពរដ្ឋសភា ធ្វើជាមូលដ្ឋានអភិវឌ្ឍន៍
ទំនាក់ទំនង​ ជាក់ស្តែងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ