វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

(VOVWORLD) -នៅក្នុងបណ្តាជំនួបនេះលោករដ្ឋមន្ត្រី To Lam សង្ឃឹមថាភាគីទាំងពីរនឹងបន្តពង្រឹងនិងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន - ảnh 1 តំណាងគណប្រតិភូវៀតណាម

ក្នុងក្របខ័ណ្ឌនៃសន្និសីទស្តីពីការប្រយុទ្ធ ប្រឆាំងភេរវកម្មលើកទី ១៨ ដែលប្រព្រឹត្តទៅនៅទីក្រុង Sochi ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី ១៨ ខែតុលានោះ ឧត្តមសេនីយ៍លោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានអញ្ជើញមានជំនួបទ្វេភាគីមួយចំនួន ក្នុងនោះមានជំនួបជាមួយនាយកទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី, អនុរដ្ឋមន្រ្តីទីមួយនៃក្រសួងមហាផ្ទៃនៃសហព័ន្ធរុស្ស៊ី, លេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីទទួលបន្ទុកផ្នែកប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។

នៅក្នុងបណ្តាជំនួបនេះលោករដ្ឋមន្ត្រី To Lam សង្ឃឹមថាភាគីទាំងពីរនឹងបន្តពង្រឹងនិងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ទន្ទឹមជាមួយគ្នានោះ គាំទ្រគ្នានៅក្នុងវេទិកាស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មសិទ្ធិមនុស្សសាសនា ជាតិសាសន៍, សហការដើម្បីប្រយុទ្ធប្រឆាំងនិងការធ្វើចំណាកស្រុកខុសច្បាប់ក៏ដូចជាការពិចារណានិងបង្កើតលក្ខណៈងាយស្រួលសម្រាប់ការផ្តល់ទិដ្ឋាការនិងការធ្វើអន្តោប្រវេសន៍សម្រាប់សហគមន៍វៀតណាមនៅសហព័ន្ធរុស្ស៊ី។

ក្នុងឱកាសនេះលោករដ្ឋមន្រ្តី To Lam បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចកិច្ចការភេរវកម្ម,  ជួបពិភាក្សាជាមួយប្រធានគណៈប្រតិភូនៃប្រទេសឡាវកម្ពុជានិងកូរ៉េខាងត្បូង ដែលកំពុងចូលរួមសន្និសីទស្តីពីការប្រយុទ្ធ ប្រឆាំងភេរវកម្មលើកទី ១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ