វៀតណាមនិងហូឡង់សហប្រតិបត្តិការទម់ទល់នឹងការបំរែបំរួលអាកាសធាតុ

នាថ្ងៃទី៨មេសា គណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានរៀបចំពិធី បូក
សរុប កម្មវិធី÷​ទីក្រុងហូជីមិញ អភិវឌ្ឍន៍ទៅសមុទ្រ សម្របសម្រួលជាមួយ​ការ​បំរែបំរួលអាកាសធាតុ និងការចុះហត្ថលេខាលើអនុស្សារណះ លការយោគយល់គ្នា 
ដំណាក់កាល ២០១៣-២០១៥ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ (វៀត
ណាម) ជាមួយ​ទីក្រុង Rotterdam (ហូឡង់)។ ​ក្រោយរយះពេលជាង១ឆ្នាំអនុវត្តកម្មវិធី
 ភាគី​ទាំង​​ពីរ ​បាននាំចេញឯកសាររួម (Atlat) រួមជាមួយយុទ្ធសាស្ត្រសម្របសម្រួល ជាមួយការបំរែបំរួលអាកាសធាតុសំរាប់ទីក្រុង ដល់ឆ្នាំ ២១០០ និងផែនការធ្វើ សកម្មភាពអនុវត្តយុទ្ធសាស្ត្រ។ អនុប្រធានគណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ  លោក Nguyen Huu Tin បានអោយដឹងថា÷

          “ ទីក្រុងទាំងពីរ ត្រូវការស្រាវជ្រាវកិច្ចសហប្រតិបត្តិការ កសាងនិងអនុវត្ត ផែន
ការគ្រប់គ្រង​ធនធានទឹក ទីក្រុងហូជីមិញ ដំណាក់កាល ២០១៥-២០២៥  បង្កើនកិច្ច
សហ ប្រតិតបត្តិការលើវិស័យទប់ទល់នឹងការបំរែបំរួលអាកាសធាតុក្នុងដំណាក់ កាលនិមួយៗ បណ្ដុះបណ្ដានិងលើកកំពស់គុណភាពប្រភពធនធាន មនុស្ស…។ល។ កិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និង Rotterdam នឹងជាបុព្វបទដើម្បី បន្ត
អភិវឌ្ឍន៍ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រយូអង្វែង និងចីរភាពរវាងទីក្រុងទាំងពីរនិយាយ ដោយឡែក និងរវាងប្រទេសវៀតណាមនិង​ហូឡង់និយាយរួម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ