វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការលើផ្នែកតុលាការ អធិការកិច្ច

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការលើផ្នែកតុលាការ អធិការកិច្ច - ảnh 1
គណៈប្រតិភូនៃតុលាការប្រជាជនកំពូលវៀតណាមជួបចរចារជាមួយគណៈប្រតិភូនៃតុលាការប្រជាជនកំពូលឡាវ (រូបថត៖dangcongsan.vn)

(VOVworld)​ - នាព្រឹកថ្ងៃទី៣ សីហា នៅរដ្ឋធានីហាណូយ អនុប្រធានតុលាការ
ប្រជាជនកំពូលវៀតណាមលោក Bui Ngoc Hoa បានទទួលជួបសន្ទនាជាមួយ
អនុប្រធានតុលាការប្រជាជនកំពូលឡាវលោក Khampha Sengdara ដែលកំពុង
បំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ អនុប្រធានតុលាការលោក
 Bui Ngoc Hoa បានអះអាងថា តុលាការប្រជាជនកំពូលវៀតណាមនឹងសហការ
ជាមួយប្រជាជនកំពូលឡាវរៀបចំសន្និសីទតុលាការបណ្ដាខេត្តព្រំដែននៃប្រទេសចំនួន៣នោះគឺវៀតណាម ឡាវនិងកម្ពុជាក្នុងឆ្នាំ២០១៦នៅវៀតណាម។រីឯខ្លួនវិញ
លោក Khampha Sengdara មានគោលបំណងថា ភាគីទាំង២បន្ត រក្សាដំណើរទស្សន
កិច្ចជាប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំតុលាការកំពូលនៃប្រទេសទាំងពីរនិងតំបន់ចង
សម្ព័ន្ធមេត្រីភាពនានាទៀតផង។

នាព្រឹកថ្ងៃដដែល នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ គណៈប្រតិភូអធិការកិច្ចរដ្ឋាភិ
បាលវៀតណាមដឹកនាំដោយអគ្គអធិការរងលោក Nguyen Duc Luong បានជួប
ចរចារជាមួយគណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលឡាវដឹកនាំដោយអគ្គអធិការ
រងលោក Khamsuc Bouyavong។ភាគីទាំង២បានវាយតំលៃខ្ពស់ចំពោះលទ្ធផល
សហប្រតិបតិ្តការផ្លាស់ប្ដូរបទពិសោធន៍មុខជំនាញរវាងស្ថាប័នអធិការកិច្ចរដ្ឋាភិ
បាលទាំងពីរនាពេលកន្លងទៅ រួមចំណែកក្នុងការសំរេចភារកិច្ចនយោបាយរបស់
ផ្នែកអធិការកិច្ចនៃប្រទេសទាំងពីរនិយាយដោយឡែកនិងកសាងទំនាក់ទំនង
សហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ