វៀតណាមនិងអង់គ្លេសពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅ អង្គការ វេទិកាតំបន់និងពហុភាគី

(VOVWORLD) - លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានឲ្យដឹងផងដែរថា វៀតណាមនឹងជំរុញយ៉ាងសកម្មនូវកម្មវិធីសហប្រតិបត្តិ ការជាក់ស្តែងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង់គ្លេសក្នុងឋានៈ ជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - អង់គ្លេសក្នុងដំណាក់កាលឆ្នាំ ២០២៤ - ២០២៧។

វៀតណាមនិងអង់គ្លេសពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅ អង្គការ វេទិកាតំបន់និងពហុភាគី - ảnh 1លោករដ្ឋមន្រ្តី Bui Thanh Son សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងអភិវឌ្ឍន៍អង់គ្លេស លោក David Cameron។ (រូបថត៖ baoquocte.vn)
វៀតណាមគាំទ្រចក្រភពអង់គ្លេសក្នុងដំណើរការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង
ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ រដ្ឋមន្ត្រីការបរ ទេសវៀតណាមលោក Bui Thanh Son បានអះអាងដូច្នេះនៅរសៀលថ្ងៃទី ១០ ឧសភា ពីទីក្រុងហាណូយ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការ បរទេស និងអភិវឌ្ឍន៍អង់គ្លេស លោក David Cameron។ លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានឲ្យដឹងផងដែរថា វៀតណាមនឹងជំរុញយ៉ាងសកម្មនូវកម្មវិធីសហប្រតិបត្តិ ការជាក់ស្តែងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង់គ្លេសក្នុងឋានៈ ជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - អង់គ្លេសក្នុងដំណាក់កាលឆ្នាំ ២០២៤ - ២០២៧។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី David Cameron បានអះអាងថា ចក្រភពអង់គ្លេស យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម; សង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសនឹងបន្តរួមដំណើរនិងជួយគាំទ្រវៀតណាមក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព; ស្នើឱ្យប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិ បត្តិការលើបញ្ហាចំណាកស្រុក ការគ្រប់គ្រងអន្តោប្រវេសន៍ និងការបង្ការទប់ស្កាត់ ការធ្វើចំណាកស្រុកខុសច្បាប់។
រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈ ប្រតិភូជាន់ខ្ពស់ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែល មានស្រាប់; ពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ វេទិកា តំបន់ និងពហុភាគី។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវ ការគាំទ្រចំពោះការរក្សាសន្តិភាព ស្ថិរភាព សេរីភាព និងសន្តិសុខនាវាចរណ៍ អាកាស ចរណ៍ ការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយផ្អែកលើ ច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ