វៀតណាមនិងអ៊ីតាលីចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ

វៀតណាមនិងអ៊ីតាលីចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ - ảnh 1
អគ្គអធិការកិច្ចរដ្ឋាភិបាលលោក Huynh Phong Tranh


(VOVworld)-ក្នុងជំនួបធ្វើការនាថ្ងៃទី១៤កញ្ញារវាងក្រុមការងារអធិការកិច្ចរដ្ឋាភិ បាលវៀតណាមនិងតំណាងស្ថាប័នបង្ការប្រឆាំងអំពើពុករលួយអ៊ីតាលី​ដែល បានប្រព្រឹត្តទៅទីក្រុងរ៉ូម ភាគីទាំងពីរ​បានពិនិត្យសេចក្តីព្រាងនៃអនុស្សារណ
យោយល់គ្នា ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយរវាងវៀតណាមជាមួយ អ៊ីតាលី និងឈានទៅការចុះហត្ថលេខានាឆ្នាំ២០១៦ខាងមុខ។ ដឹកនាំគណៈ ប្រតិភូអធិការ
កិច្ចវៀតណាម អគ្គអធិការកិច្ចរដ្ឋាភិបាលលោក Huynh Phong Tranh បានផ្តល់ព័ត៌មាន និងឆ្លើយសំនួរមួយចំនួនរបស់តំណាងស្ថាប័នបង្ការ ប្រឆាំងអំពើពុករលួយអ៊ីតាលី
អំពីរូបភាព តួនាទី និងភារកិច្ចបង្ការប្រឆាំង អំពើពុករលួយរបស់អធិការកិច្ចរដ្ឋាភិ
បាលវៀតណាម។

       រីឯខ្លួនវិញ អនុប្រធានស្ថាប័នបង្ការប្រឆាំងអំពើពុករលួយអ៊ីតាលី លោក ស្រី
Parisi Nicdetta បានឲ្យដឹងថា ខ្លឹមសារនៃអនុស្សរណនេះត្រូវបានផ្លាស់ ប្តូរយ៉ាង
លំអិត។ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានឯកភាពជម្រុញនិងឈាន ទៅ ការចុះហត្ថលេខានាចុងឆ្នាំ២០១៦ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ