វៀតណាមនិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ផ្ទៃដីជាង១៣ហិកតាដែលត្រូវបានបោសសម្អាតគ្រាប់បែកមីននិងជាតិគីមីពុលនៅព្រលានយន្តហោះអន្តរជាតិ Da Nang

(VOVWORLD) - ពិធីនេះក៏បានគូសសញ្ញានៃការ សម្រេចគម្រោងការណ៍បោសសម្អាតបរិស្ថានដែលត្រូវបំពុលដោយជាតិគីមី dioxin នៅព្រលានយន្តហោះ Da Nang ដែលបានដំណើរការក្នុងរយៈពេល៦ឆ្នាំ ដោយស្ថាប័នអភិវឌ្ឍន៍អាមេរិកសហការជាមួយក្រសួងការពារប្រទេសវៀតណាម។
វៀតណាមនិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ផ្ទៃដីជាង១៣ហិកតាដែលត្រូវបានបោសសម្អាតគ្រាប់បែកមីននិងជាតិគីមីពុលនៅព្រលានយន្តហោះអន្តរជាតិ Da Nang - ảnh 1 តំណាងនៃភាគីទាំងពីរចូលរួមពិធីប្រគល់ផ្ទៃដីដែលត្រូវបានបោសសម្ពាតគ្រាប់បែកមីននិងជាតិគីមីពុលនោព្រលានយន្តហោះ Da Nang (រូបថត៖ baomoi)

នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាមនិងជាប្រធានស្ថាប័នអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិទទួលបន្ទុកការ ជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីននិងជាតិគីមីពុលក្រោយ សង្គ្រាមនៅវៀតណាម និងលោក Daniel Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ វៀតណាម បានធ្វើជាសក្សីនៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការ ប្រគល់ផ្ទៃដីមានទំហំ១៣,៧ហិកតាដែលត្រូវបានបោសសម្អាតគ្រាប់បែកមីននិងជាតិគីមីពុលនៅព្រលានយន្តហោះអន្តរជាតិ Da Nang សម្រាប់ក្រសួង គមនាគមន៍ដឹកជញ្ជូនវៀតណាមគ្រប់គ្រង។ ពិធីនេះក៏បានគូសសញ្ញានៃការ សម្រេចគម្រោងការណ៍បោសសម្អាតបរិស្ថានដែលត្រូវបំពុលដោយជាតិគីមី dioxin នៅព្រលានយន្តហោះ Da Nang ដែលបានដំណើរការក្នុងរយៈពេល៦ឆ្នាំ ដោយស្ថាប័នអភិវឌ្ឍន៍អាមេរិកសហការជាមួយក្រសួងការពារប្រទេសវៀតណាម។

        ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាមបានអះអាងថា លទ្ធផលនៃគម្រោងការណ៍នេះបាននាំមកនូវប្រសិទ្ធ ភាពនិងអត្ថន័យលើវិស័យជាច្រើនចាប់តាំងពីវិស័យបរិស្ថាន សេដ្ឋកិច្ចសង្គម  រហូតដល់វិស័យសុខភាពសហគមន៍និងកិច្ចការបរទេសជាដើម។ លោកបាន សង្កត់ធ្ងន់ថា៖

        “រដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលអាមេរិកបានឯកភាពគ្នាបន្តបោស សម្អាតជាតិគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa។ អាស្រ័យដោយ មានកិច្ចសហប្រតិបតិ្តការពីស្ថានទូតអាមេរិក ពិសេសគឺបុគ្គលឯកឧត្តមឯកអគ្គ រដ្ឋទូត ក៏ដូចជាស្ថាប័នអភិវឌ្ឍន៍អាមេរិកនោះ គឺខ្ញុំជឿជាក់ថា យើងនឹងសម្រេច គម្រោងការណ៍នៅ Bien Hoa ប្រកបដោយជោគជ័យ”។

        ចំណែកឯឯកអគ្គរដ្ឋទូតអាមេរិកលោក Daniel Kritenbrink បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនឹងសហការជាមួយរដ្ឋាភិបាលនិងក្រសួងការពារប្រទេសវៀតណាម ដើម្បីដោះស្រាយផលវិបាកដោយសារសង្គ្រាម ព្រមទាំងបន្តបង្កើន ទំនាក់ទំនងសន្តិសុខការពារជាតិ សេដ្ឋកិច្ចនិងវប្បធម៌រវាងប្រទេសទាំងពីរ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ