វៀតណាមនិងអាមេរិកជួបសន្ទនាគោលនយោបាយការពារជាតិលើកទី៧

(VOVworld)-នារសៀលថ្ងៃទី១៧តុលានៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការពារ
 ប្រទេសវៀតណាម លោក Ngo Xuan Lich បានអញ្ជើញទទួលជួបជាមួយលោកស្រី
 Cara Abercrombie ជំនួយការរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ក្នុងឱកាស
លោក ស្រីមកបំពេញទស្សន​កិច្ចវៀតណាមនិងចូលរួមការសន្ទនាគោលនយោបាយ
ការពារ ជាតិទ្វេភាគីលើកទី៧។ នៅទីនេះ លោក Ngo Xuan Lich បានអះអាងថា
 វៀតណាម​មានបំណងសហប្រតិបត្តិការជាមួយអា​មេរិកលើគ្រប់វិស័យក្នុងនោះ
មានកិច្ចសហប្រតិ បត្តិការកាពារជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ
ដើម្បីសន្តិភាព  ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ ស្វាគមន៍
ចំពោះលទ្ធផលដែលទទួលបានក្នុងការសន្ទនាគោលនយោបាយការពារជាតិវៀត
ណាម-អាមេរិកលើកទី៧ នេះ​ លោក Ngo Xuan Lich មានបំណងថា ភាគីទាំងពីរ
បន្តបង្កើនកិច្ចសហប្រតិបត្តិការ តាមក្របខ័ណ្ឌនៃអនុស្សារណយោគយល់គ្នាដែល
ក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានចុះហត្ថលេខានាឆ្នាំ២០១៥ គឺសមស្រប
ទៅនឹងទំនាក់ទំនងដៃគូលើគ្រប់ជ្រុង ជ្រោយវៀតណាមនិងអាមេរិក។

វៀតណាមនិងអាមេរិកជួបសន្ទនាគោលនយោបាយការពារជាតិលើកទី៧ - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម លោក Ngo Xuan Lich អញ្ជើញទទួលជួបជាមួយលោកស្រី Cara Abercrombie ជំនួយការរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក (រូបថតៈ qdnd)


        មុននោះនាព្រឹកថ្ងៃដដែល អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
លោក Nguyen Chi Vinh និងលោកស្រី Cara Abercrombie បានធ្វើជាអធិបតីការ
សន្ទនា គោលនយោបាយការពារជាតិទ្វេភាគីលើកទី៧។ នៅក្នុងជំនួបនេះ ភាគី
ទាំងពីរបាន ពិភាគ្សាលើវិធានការជាច្រើន សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ ឲ្យ កាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធិភាព។​ស្តីពីសភាពការណ៍
ក្នុងតំបន់និងលើពិភព លោក លោកស្រី Cara Abercrombie បានឲ្យដឹងថា អាមេរិក
នឹងមិនផ្លាស់ប្តូរលើការ អនុវត្តយុទ្ធសាស្ត្រ “តុល្យភាពឡើងវិញ” នៅឡើយទេ។
ក្នុងឱកាសនេះដែរ វៀតណាម និងអាមេរិកបានឯកភាពគ្នាថា ប្រទេសទាំងអស់
ត្រូវដោះស្រាយជម្លោះដោយសន្តិវិធី គោរពដាច់ខាតច្បាប់អន្តរជាតិ ក្នុងនោះមាន
អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ