វៀតណាមនិងអូស្ត្រាលីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) -  នារសៀលថ្ងៃទី ២១ ខែមករា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក  Scott Ryan ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភានឹងទទួលជោគជ័យ បើកចេញទំព័រថ្មី ដែលរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម - អូស្ត្រាលីក៏ដូចជាទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

វៀតណាមនិងអូស្ត្រាលីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ  - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភាអូស្រ្តាលី លោក Scott Ryan

លោកនាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងថា វៀតណាមជានិច្ចកាល ផ្តោតសំខាន់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជាមួយអូស្ត្រាលីនិងគាំទ្រឲ្យប្រទេសទាំងពីរ ពង្រឹងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ផងដែរ។ នាយករដ្ឋមន្ត្រីក៏បានឯកភាពលើវិធានការមួយចំនួន ដើម្បីបង្កើនពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ស្របទៅតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ក្នុងនោះមានការកាត់បន្ថយនិងលុបបំបាត់របាំងពាណិជ្ជកម្ម ជាពិសេសសម្រាប់ផលិតផលកសិកម្មនិងជល ផល ដូចជាផ្លែឈើស្រស់ និងបង្គាទាំងមូល ព្រមទាំង បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរទៀតផង។ នាយករដ្ឋមន្ត្រីសង្ឃឹមថា អូស្ត្រាលីនឹងបន្តគាំទ្រវៀតណាមក្នុងការអភិវឌ្ឍវិស័យមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ជនបទ ការកាត់បន្ថយភាពក្រីក្រ ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុនិងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលមានគុណភាពខ្ពស់ជាដើម។

រីឯប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក Scott Ryan សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តរក្សារាល់សកម្មភាព ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែង ជាពិសេសគឺពាណិជ្ជកម្ម។ ប្រទេសអូស្ត្រាលីតែងតែទទួលស្គាល់នូវកិច្ចប្រឹងប្រែងរបស់វៀតណាមក្នុងវិស័យនេះក៏ដូចជាប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបង្ហាញថា វៀតណាមជាសមា ជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រធានព្រឹទ្ធសភា លោក Scott Ryan ប្តេជ្ញាគាំទ្រវៀតណាមជានិច្ចក្នុងដំណើរការអភិវឌ្ឍន៍និងសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ