វៀតណាមនិងអាហ្រ្វិកខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការងារជនជាតិ

វៀតណាមនិងអាហ្រ្វិកខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការងារជនជាតិ - ảnh 1
រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាមលោក Giang Seo Phu​ ជូនអំណោយអនុស្សាវរីយ៍សំរាប់លោករដ្ឋមន្រ្តី Pravin Gordhan (រូបថត៖TTXVN)

(VOVworld) - ក្រុមការងារនៃគណៈកម្មាធិការជនជាតិវៀតណាមដឹកនាំដោយលោក
Giang Seo Phu រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការជនជាតិបានទៅបំពេញទស្សន
កិច្ចនៅប្រទេសអាហ្រ្វិកខាងត្បូងចាប់ពីថ្ងៃទី២២ដល់ទី២៩ សីហា សំដៅចែករំលែក
បទពិសោធន៍ និងពិភាក្សាអំពីវិធានការបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការងារជន
ជាតិរវាងប្រទេសទាំង២។នៅជំនួបធ្វើការជាមួយក្រសួងទទួលបន្ទុកបណ្ដាបញ្ហាជន
ជាតិនិងប្រពៃណីអាហ្រ្វិកខាងត្បូងលោករដ្ឋមន្រ្តី Pravin Gordhan បានវាយតំលៃខ្ពស់
ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាម និងចាត់ទុកថានេះជាការរួម
វិភាគទានសំខាន់សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរ
រវាងប្រទេសទាំង២។ថ្នាក់ដឹកនាំទាំង២រូបនេះក៏បានឯកភាពបង្កើនការចែករំលែក
ព័ត៏មាននិងការផ្លាស់ប្ដូរគណៈប្រតិភូសំដៅស្វែងយល់បទពិសោធន៍ដែលមាន
ប្រយោជន៍សំរាប់ភាគីទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ