វៀតណាមនិងអាហ្វ្រិកខាងត្បូងសហប្រតិបតិ្តការថែទាំសុខភាពឲ្យប្រជាជន

វៀតណាមនិងអាហ្វ្រិកខាងត្បូងសហប្រតិបតិ្តការថែទាំសុខភាពឲ្យប្រជាជន - ảnh 1
គណៈប្រតិភូនៃគណៈកម្មការការពារ ថែទាំសុខភាពមជ្ឈឹមវៀតណាម
ក្នុងបណ្ដាថ្ងៃធ្វើការនៅអាហ្រ្វិកខាងត្បូង (រូបថត៖Vietnam+)

(VOVworld) - ចាប់ពីថ្ងៃទី១១ដល់ទី១៧ សីហា គណៈប្រតិភូនៃគណៈកម្មការ
ការពារ ថែទាំសុខភាពមជ្ឈឹមវៀតណាម ដឹកនាំដោយបណ្ឌិត Nguyen Quoc Trieu
ប្រធានគណៈកម្មការ បានមានដំណើរទស្សនកិច្ចនៅប្រទេសអាហ្វ្រិកខាងត្បូង
សំដៅផ្លាស់ប្ដូរបទពិសោធន៍ក្នុងការងារថែទាំសុខាភិបាលសំរាប់ប្រជាជន។លោក
Nguyen Quoc Trieu ត្រូវបានថ្នាក់ដឹកនាំក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូងឧទ្ទេស
នាមអំពីប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសុខាភិបាល បណ្ដាគោលនយោបាយជឿនលឿន សមិទ្ធិផលក៏ដូចជាការសាកល្បងរបស់ផ្នែកសុខាភិបាលនៅប្រទេសនេះ។បណ្ដា
មជ្ឈដ្ឋានឯកទេសអាហ្រ្វិកខាងត្បូង បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលផ្នែក
សុខាភិបាលវៀតណាមទទួលបាន ក៏ដូចជាទំនាក់ទំនងសហប្រតិបតិ្តការសុខាភិ
បាលរវាងវៀតណាមនិងប្រទេសនៅទ្វីបអាហ្វ្រិកមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ