វៀតណាមនិងអាហ្សង់ទីនជម្រុញទំនាក់ទំនងពាណិជ្ជកម្មនិងសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) - នាព្រឹកថ្ងៃទី៣១ចែកក្កថា អញ្ជើញថ្លែង មតិក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេស និងសា សនាអាហ្សង់ទីន លោក Jorrge Faurie ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមនោះ អនុប្រធានរដ្ឋសភា វៀតណាម លោក Do Ba Ty បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀត ណាមមានបំណងនិងត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយព្រឹទ្ធសភានិងសភាជាន់ទាបរបស់អាហ្សង់ទីនផង ដែរ។ 
វៀតណាមនិងអាហ្សង់ទីនជម្រុញទំនាក់ទំនងពាណិជ្ជកម្មនិងសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1ទិដ្ឋភាពនៃជំនួប  

រីឯរដ្ឋមន្ត្រីការបរទេសនិងសាសនាអាហ្សង់ទីន លោក Jorge Faurie សង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបង្កើតសាជីវកម្មមួយ ដើម្បីសហការផលិតទំនិញនាចេញទៅប្រទេសទី៣។ លោករូបនេះបានអះអាងថា អាហ្សង់ទីនត្រៀមខ្លួនជាស្រេច ចែក រំលែកបទពិសោធន៍និងគាំទ្រវៀតណាមច្រើនថែមទៀតក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងថ្ងៃដដែល ក្នុងការថ្លែងមតិនៅវេទិកាធុរកិច្ច វៀតណាម-អាហ្សង់ទីន រដ្ឋមន្ត្រីការបរទេសនិងសាសនាអាហ្សង់ទីនបានអះអាងថា អាហ្សង់ទីន នឹងខិតខំជានិច្ច ដើម្បីជម្រុញទំនាក់ទំនងពាណិជ្ជកម្មក៏ដូចជាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ