វៀតណាមនិងអាហ្សង់ទីនព្រមព្រៀងជំរុញពាណិជ្ជកម្ម

(VOVWORLD) -នាថ្ងៃទី១៣ធ្នូ រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Jorge Faurie បានមានជំនួបធ្វើការជាមួយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោកTran Quoc Khanh នៅខាងក្រៅសន្និសីទ រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោក(WTO) លើកទី១១ នៅទីក្រុងBuenos Aires។
វៀតណាមនិងអាហ្សង់ទីនព្រមព្រៀងជំរុញពាណិជ្ជកម្ម - ảnh 1វៀតណាមនិងអាហ្សង់ទីនព្រមព្រៀងជំរុញពាណិជ្ជកម្ម 

នាថ្ងៃទី១៣ធ្នូ រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Jorge Faurie បានមានជំនួបធ្វើការជាមួយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោកTran Quoc Khanh នៅខាងក្រៅសន្និសីទ រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោក(WTO) លើកទី១១ នៅទីក្រុងBuenos Aires។

          នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពខំប្រឹងប្រែងស្វែងរកដំណោះស្រាយ ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម នាពេលខាងមុខនេះ។អនុរដ្ឋមន្ត្រី លោកTran Quoc Khanh បានស្នើអោយអាហ្សង់ទីនបង្កលក្ខណះងាយស្រួលថែមទៀតចំពោះទំនិញវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពរួមសហការ ក្នុងការងារត្រៀមរៀបចំសំរាប់ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri នាឆ្នាំ២០១៨ ក្នុងឱកាស ប្រទេសទាំងពីរ រំលឹកខួបអនុស្សាវរីយ៍ លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ