វៀតណាមនិងអាហ្សង់ទីនលើកកម្ពស់ទំនាក់ទំនងក្នុងវិស័យសុខាភិបាល

(VOVWORLD) - ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ខែកញ្ញា  គណៈប្រតិភូនៃក្រសួងសុខាភិបាលវៀតពណាម ដឹកនាំដោយរដ្ឋមន្ត្រី លោកស្រី Nguyen Thi Kim Tien បានបំពេញទស្សនកិច្ចការងារនៅប្រទេសអាហ្សង់ទីន ដើម្បីស្វែងយល់ពីសកម្មភាពនៃប្រព័ន្ធសុខាភិបាល ក៏ដូចជាផ្លាស់ប្តូរបទពិសោធនៅក្នុងបញ្ហាជាច្រើន ដែលទាក់ទងទៅនឹងការថែទាំសុខភាពសហគមន៍ ដែលភាគីទាំងពីរមានការចាប់អារម្មណ៍ដូចគ្នា។

វៀតណាមនិងអាហ្សង់ទីនលើកកម្ពស់ទំនាក់ទំនងក្នុងវិស័យសុខាភិបាល - ảnh 1 អនុរដ្ឋមន្រ្តីទទួលបន្ទុកវិស័យសុខាភិបាលនៃក្រសួងអភិវឌ្ឍន៍សង្គមអាហ្សង់ទីន Adolfo  Rubinstein និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien (រូបថតៈ TTXVN)

ក្នុងដំណើរការជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីទទួលបន្ទុកវិស័យសុខាភិបាល នៃក្រ សួងអភិវឌ្ឍន៍សង្គមអាហ្សង់ទីន Adolfo  Rubinstein រដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាម លោកស្រី Nguyen Thi Kim Tien បានលើកឡើងថា វៀតណាមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបទពិសោធរបស់អាហ្សង់ទីនក្នុងការអនុវត្តន៍យុទ្ធនាការបង្ការប្រឆាំងនឹងផលវិបាកបណ្តាលដោយថ្នាំជក់ ស្រា ប៊ីយ៉ែ ជំងឺមិនឆ្លង ក៏ដូចជាប្រព័ន្ធថែទាំសុខភាពបឋម សម្រាប់ប្រជាជននិងការអនុវត្តរាល់សកម្មភាពលើកកម្ពស់សុខភាពសហ គមន៍។

អនុរដ្ឋមន្រ្តី Adolfo Rubinstein និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្តរបស់អាហ្សង់ទីនបានធ្វើការណែនាំអំពីប្រព័ន្ធសុខភាពរបស់ប្រទេសអាហ្សង់ទីន; គោលនយោបាយរបស់រដ្ឋាភិ បាលក្នុងការធានានិងលើកកម្ពស់សុខភាពសាធារណៈ  ក្នុងនោះ ផ្តល់អាទិ ភាពពិសេសទៅប្រព័ន្ធថែរក្សាសុខភាពបឋមនិងសុខាភិបាលបម្រុង។

ក្នុងកំឡុងពេលបំពេញទស្សនកិច្ចនៅអាហ្សង់ទីន គណៈប្រតិភូក្រសួងសុខាភិបាល វៀតណាមបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃសហគ្រាសឱសថជួរមុខមួយចំនួនរបស់អាហ្សង់ទីន និងទៅដាក់កម្រងផ្កានៅឯវិមានលោកប្រធានហូជីមិញនៅក្នុងទីក្រុង Buenos Aires និងទស្សនាស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ