វៀតណាមនិងអេហ្ស៊ីបជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល

(VOVWORLD) - នាថ្ងៃទី ២៦ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ“ ឱកាសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគនិងអភិវឌ្ឍន៍រវាងវៀតណាមនិងអេហ្ស៊ីប” ។
វៀតណាមនិងអេហ្ស៊ីបជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN) 

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅក្នុងទីក្រុង Sharm El Sheikh ប្រទេស    អេហ្ស៊ីប។ ថ្លែងមតិក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ        អេហ្ស៊ីប លោក Tran Thanh Cong បានសង្កត់ធ្ងន់ថា បេសកកម្មរបស់សិក្ខាសាលាគឺឧទ្ទេសនាមនិងផ្សព្វផ្សាយរូបភាពនិងគោលដៅទេសចរណ៍របស់វៀតណាមដល់ប្រទេសមិត្តអេហ្ស៊ីប ដើម្បីរួមចំណែកបង្កើនបរិមាណភ្ញៀវទេសចរ      អេហ្ស៊ីបមកកាន់ប្រទេសវៀតណាម ។ លើសពីនេះទៅទៀត សិក្ខាសាលានេះក៏ជាឱកាសមួយដើម្បីទទួលយកព័ត៌មាននិងយោបល់ឆ្លើយតបវិញពីបណ្តាក្រុមហ៊ុននិងធុរជននៅអេហ្ស៊ីបផងដែរ។ នៅក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះតំណាងស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបក៏បានជម្រាបជូនរបាយការណ៍ស្តីពីសកម្មភាពសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរព្រមទាំងចុះបញ្ចាំងខ្សែភាពយន្តឯកសារណែនាំអំពីទេសភាពនិងប្រទេស និងប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ