វៀតណាមនិងឥណ្ឌាជួបពិគ្រោះយោបល់នយោបាយលើកទី៩និងជួបសន្ទនាយុទ្ធសាស្ត្រលើកទី៦

(VOVWORLD) -នាថ្ងៃទី២៤តុលា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Nguyen Quoc Dung និងអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា Preeti Saran បានអញ្ជើញជាសហអធិបតីជំនួបពិគ្រោះយោបល់នយោបាយលើកទី៩ និងជំនួប សន្ទនាយុទ្ធសាស្ត្រលើកទី៦រវាងវៀតណាមជាមួយឥណ្ឌា។ 
វៀតណាមនិងឥណ្ឌាជួបពិគ្រោះយោបល់នយោបាយលើកទី៩និងជួបសន្ទនាយុទ្ធសាស្ត្រលើកទី៦ - ảnh 1 ទិដ្ឋភាពនៃជំនួបពិគ្រោះយោបល់

នៅក្នុងកិច្ចប្រជុំ ភាគី ទាំងពីរបានពិភាក្សាលើវិធានការជម្រុញកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យ សំខាន់ៗ។ តាមនោះ ឯកភាពនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១៥ពាន់ លានដុល្លាអាមេរិកនាឆ្នាំ២០២០។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌាបានអះអាងថា នឹងបន្តជួយ វៀតណាមលើកកំពស់សមត្ថភាពការពារជាតិ ផ្ទេប្តូរបច្ចេកវិទ្យាយោធា រួម ទាំងស្នើឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខបណ្តាញអ៊ិន ធឺណិត សន្តិសុខសមុទ្រ ប្រឆំាងភេរវកម្មនិងបទល្មើសឆ្លងដែនជាដើម។ ស្តីពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានិង ជាមួយប្រទេសនានាក្នុងតំបន់ សំដៅពង្រីកឱកាស បន្ធូរស្រាលការសាកល្បង ធានា បរិយាកាសសន្តិសុខយុទ្ធសាស្ត្រជាដើម។ ភាគីទាំងពីរបានគូសបញ្ជាក់ថា ប្រទេស ទាំងអស់ក្នុងតំបន់ គប្បីលើកកំពស់គោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ។

        ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា Preeti Saran ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ