វៀតណាមនិងឥណ្ឌានៅតែមានសក្ដានុពលជាច្រើនដើម្បីសហប្រតិបត្តិការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម

(VOVWORLD) - ថ្លែងនៅទីនេះ លោក Atul Kumar Saxena ប្រធានសភាពាណិជ្ជក ម្មនិងឧស្សាហកម្មឥណ្ឌា បានចាត់ទុកថា កាលានុវត្តភាពសហប្រតិបត្តិការ រវាងសហគ្រាសវៀតណាមនិងឥណ្ឌានៅតែធំធេងណាស់ ដោយសារទីផ្សារ នៃប្រទេសទាំងពីរអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ 

វៀតណាមនិងឥណ្ឌានៅតែមានសក្ដានុពលជាច្រើនដើម្បីសហប្រតិបត្តិការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម - ảnh 1 បណ្ដាអ្នកតំណាងចូលរួមសិក្ខាសាលាជួបប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសវៀតណាម-ឥណ្ឌា។ (រូបថត៖ VOV)

វៀតណាមមានផលិតផលកសិផលស្រស់និងកែច្នៃជាច្រើនប្រភេទ ក៏ដូចជា គ្រឿងឈើដែលមានប្រៀបខ្លាំងនៅពេលនាំចេញទៅទីផ្សារឥណ្ឌា ខណៈ ដែលវិនិយោគិនឥណ្ឌាអាចស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀតណាមផង ដែរ។ នេះជាការវាយតម្លៃ នៅក្នុងព្រឹត្តិការណ៍ជួបប្រាស្រ័យទាក់ទងគ្នារវាង សហគ្រាសវៀតណាម-ឥណ្ឌាដែលបានរៀបចំឡើងនៅទីក្រុងហាយហ្វុង (វៀតណាម) និងទីក្រុង ញូវដេលី (ឥណ្ឌា) កាលពីថ្ងៃទី១៧ ខែធ្នូ។

        ថ្លែងនៅទីនេះ លោក Atul Kumar Saxena ប្រធានសភាពាណិជ្ជក ម្មនិងឧស្សាហកម្មឥណ្ឌា បានចាត់ទុកថា កាលានុវត្តភាពសហប្រតិបត្តិការ រវាងសហគ្រាសវៀតណាមនិងឥណ្ឌានៅតែធំធេងណាស់ ដោយសារទីផ្សារ នៃប្រទេសទាំងពីរអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ លោកបានបន្ថែម ទៀតថា៖ “វៀតណាមកំពុងផលិតក្នុងទ្រង់ទ្រាយធំនូវមុខទំនិញអេឡិចត្រូនិក សម្រាប់ការនាំចេញ។ ជាមួយនឹងការផ្លាស់ប្ដូរនៃបរិយាកាសអាជីវកម្ម សកល មុខទំនិញពីវៀតណាមអាចជំនួសឲ្យមុខទំនិញដែលបាននាំចូល ពីប្រទេសផ្សេងៗ។ សភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាកំពុងអនុវត្តកិច្ច សហប្រតិបត្តិការតាមទិសដៅនេះ។ ខ្ញុំតែងតែដាស់តឿនធុរជនឥណ្ឌាឲ្យមក ដល់វៀតណាមដើម្បីស្វែងយល់អំពីផលិតផល ក៏ដូចជាកាលានុវត្តភាពធ្វើ អាជីវកម្មក្នុងវិស័យជាច្រើនៅទីនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ