វៀតណាមនិងឥណ្ឌូនេស៊ីជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធា រណៈរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី២២ សីហា នៅរដ្ឋធានីហ្សាកាតា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួប សន្ទនាជាមួយប្រធានក្រុមប្រឹក្សាតំណាងប្រជាជន (សភាជាន់ទាប) ឥណ្ឌូនេស៊ីលោក Setya Novanto។
វៀតណាមនិងឥណ្ឌូនេស៊ីជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ - ảnh 1 ពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាបក្សលោក Nguyen Phu Trong នៅព្រលានយន្តហោះ Soekarno-Hatta (រូបថត៖TTXVN)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី២២ សីហា នៅរដ្ឋធានីហ្សាកាតា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាតំណាងប្រជាជន (សភាជាន់ទាប) ឥណ្ឌូ នេស៊ីលោក Setya Novanto។ នៅទីនេះ ថ្នាក់ដឹកនាំទាំង២រូបបានឯកភាពថា ប្រទេសទាំង២ចាំបាច់ត្រូវបើកទូលាយថែមទៀតទំនាក់ទំនងរវាងបក្ស រដ្ឋាភិបាល រដ្ឋសភានិងអង្គការមហាជននានា រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី ដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២នាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំង២រូបបានឯកភាពលើការជំរុញខ្លាំងទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ទៅ៨ពាន់លាន ដុល្លាអាមេរិកនាឆ្នាំ២០១៨ ហើយសំរេចគោលដៅ ១០ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ។ ទន្ទឹមនឹងនោះ ភាគីទាំង២បន្តបង្កើនការផ្លាស់ប្ដូរព័ត៌មាននិងសហការយ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ