វៀតណាមនិងឥណ្ឌូនេស៊ីមានបំណងចង់ឲ្យ សន្តិភាពនិងស្ថេរភាពនឹងត្រូវបានបង្កើតឡើងនៅលីប៊ីយ៉ាងឆាប់ៗ

(VOVWORLD) -  នៅថ្ងៃទី ១៩ ខែវិច្ឆិកា (ម៉ោងនៅញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាសាធារណៈស្តីពីស្ថាន ភាពនៃប្រទេសលីប៊ីនិងសកម្មភាពរបស់បេសកកម្មគាំទ្រនៃអង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL)។

វៀតណាមនិងឥណ្ឌូនេស៊ីមានបំណងចង់ឲ្យ សន្តិភាពនិងស្ថេរភាពនឹងត្រូវបានបង្កើតឡើងនៅលីប៊ីយ៉ាងឆាប់ៗ - ảnh 1 កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពប្រទេសលីប៊ី នាថ្ងៃ ២០ វិច្ឆិកា ២០២០ (រូបថត៖  VOV5)

ឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានបេសកកម្មអចិន្រ្តៃយ៍របស់ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងសន្ទរកថារួមក្នុងនាមឥណ្ឌូនេស៊ី និងវៀតណាម ដែលក្នុងនោះ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនវិជ្ជមាន និងសំខាន់នៅក្នុងប្រទេសលីប៊ី នាពេលថ្មីៗនេះ ព្រមទាំងអំពាវនាវឲ្យភាគីនានានៅលីប៊ី បន្តទទួលបានលទ្ធ ផលគួរឱ្យកត់សម្គាល់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងឈានដល់ការបោះឆ្នោត ដើម្បីឱ្យសន្តិភាពនិងស្ថិរភាព អាចត្រូវបានបង្កើតឡើងនៅក្នុងប្រទេសលីប៊ីយ៉ាងឆាប់ៗនេះ។ យ៉ាងណាមិញ វៀតណាមនិងឥណ្ឌូនេស៊ីបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅលីប៊ី គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិឱ្យបានពេញលេញ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ ។ ជាមួយគ្នានេះ វៀតណាមនិងឥណ្ឌូនេស៊ីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការខិតខំប្រឹងប្រែងរបស់បេសកម្មគាំទ្រនៃអង្គការសហប្រជាជាតិនៅលីប៊ី ប្រទេសជិតខាង អង្គការតំបន់និងប្រទេសពាក់ព័ន្ធ ក្នុងការជំរុញកិច្ចពិភាក្សាប្រកបដោយសន្តិភាពនៅលីប៊ី។ ប្រទេសទាំងពីរក៏បានចែករំលែកសារៈសំខាន់នៃការតែងតាំងបេសកជនពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី ដោយឈរលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្ត លេខ ២៥៤២ របស់ក្រុមប្រឹក្សាសន្តិសុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ