វៀតណាម-ន័រវែសផ្លាស់ប្ដូរបទពិសោធន៍ការងារសង្គម

វៀតណាម-ន័រវែសផ្លាស់ប្ដូរបទពិសោធន៍ការងារសង្គម - ảnh 1
ក្រុមការងារវៀតណាមរួមជាមួយតំណាងនៃក្រសួងកុមា សមភាព និងសម្របសង្គមន័រវែស (រូបថត៖Vietnam+)

(VOVworld) - ក្នុងក្រុបខ័ណកិច្ចសហប្រតិបត្តិការរវាងបណ្ដាដៃគូរបស់វៀតណាមនិង
ន័រវែស ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៩ មិថុនា កុ្រមការងារអន្តរផ្នែករបស់វៀតណាម បាន
មានដំណើរទស្សនកិច្ចនៅន័រវែស ដើម្បីផ្លាស់ប្ដូរការសិក្សារៀនសូត្របទពិសោធន៍ក្នុង
ការងារសង្គម បង្ការប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ និងការលើកកំពស់តួនាទីរបស់
សាសនាក្នុងការជួយឧបត្ថម្ភអភិវឌ្ឍន៍សហគមន៍។មតិនានាដែលបានផ្ដល់ចូលនៅ
ទីនេះ អះអាងថា រដ្ឋាភិបាលនៃប្រទេសទាំង២ប្ដេជ្ញាដោះស្រាយវិសមភាពភេទ និង
បង្ការប្រឆាំងអំពើហឹង្សា តាមរយៈការកសាង សុក្រិត ប្រព័ន្ធគោលនយោបាយ ច្បាប់
និងការធានាសិទ្ធិមនុស្ស។វៀតណាមនឹង ស្រាវជ្រាវនិងអនុវត្តបទពិសោធន៍ជាក់ស្ដែង
របស់ន័រវែស បណ្ដារូបសណ្ឋានមានប្រសិទ្ធិភាពនៃមជ្ឈមណ្ឌលការងារសង្គម បង្ការ
ប្រឆាំងអំពើហឹង្សាភេទជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ