វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយកម្ពុជានិងឡាវ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ លោក Somkeo Silavong ក្នុងឱកាសអញ្ជើញ ចូលរួមជំនួបមិត្តភាពរវាងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម-ក្រសួងសន្តិសុខ ឡាវនិងក្រសួងមហាផ្ទៃព្រះរាជាណាចក្រកម្ពុជាដែលប្រព្រឹត្តទៅនៅវៀតណាម។ 
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយកម្ពុជានិងឡាវ - ảnh 1 វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយកម្ពុជានិងឡាវ

(VOVworld) – នាព្រឹកថ្ងៃទី ១៧ សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ លោក Somkeo Silavong ក្នុងឱកាសអញ្ជើញ ចូលរួមជំនួបមិត្តភាពរវាងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម-ក្រសួងសន្តិសុខ ឡាវនិងក្រសួងមហាផ្ទៃព្រះរាជាណាចក្រកម្ពុជាដែលប្រព្រឹត្តទៅនៅវៀតណាម។

        ក្នុងការទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមជានិច្ចកាលសាមគ្គីគាំទ្រ ប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាតាមទិសស្លោក «ប្រទេសជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង»។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យកំលាំងនគរបាលនៃប្រទេសទាំង ពីរបន្តសហការប្រយុទ្ធប្រឆាំងរាល់ឧបាយកលបំបែកបំបាកស្មារតីសាមគ្គីភាព មិត្តភាពទ្វេភាគី សហការពិគ្រោះយោបល់និងគាំទ្រគ្នាទៅវិញទៅមកលើបណ្ដា វេទិកាអន្តរជាតិពហុភាគីស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើស។ កំលាំងនគរបាល វៀតណាមនិងកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធនានាដើម្បីធានាសន្តិសុខសុវត្ថិភាពរបៀងព្រំដែនវៀតណាម-កម្ពុជា កសាងខ្សែ ព្រំដែនសន្តិភាពស្ថិរភាពមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍។

        នៅជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីសន្តិសុខឡាវ លោក Somkeo Silavong នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ ក្នុងកាលៈទេសៈស្ថានភាពពិភពលោកមានបំរ៉ែបំរួលស្មុគស្មាញ កំលាំងនគរបាល វៀតណាមនិងឡាវគប្បីបន្តសហការអនុវត្តល្អនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់វៀតណាមនិងឡាវដើម្បីធានាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៃប្រទេសនិមួយៗ។ រួមជាមួយគ្នានេះ ភាគីទាំងពីរប្រយុទ្ធប្រឆាំង សកម្មនឹងបទល្មើសជាពិសេសគឺការជួញដូរគ្រឿងញៀនអាវុធគ្រឿងផ្ទុះឆ្លង ព្រំដែនខុសច្បាប់ មិនអនុញ្ញតឲ្យកំលាំងអមិត្តណាប្រើប្រាស់តំបន់ដែនដីរបស់ ប្រទេសនេះដើម្បីបង្កមហន្តរាយទៅលើសន្តិសុខសណ្តាប់ធ្នាប់នៃប្រទេសនោះឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ