វៀតណាមបង្កើនការជួយឧបត្ថម្ភជនរងគ្រោះដោយសារគ្រាប់បែកមីន

(VOVworld)-រាល់កំហិតនៅក្នុងកម្មវិធីនិងសេវាជួយឧបត្ថម្ភសង្គមជាច្រើនសម្រាប់ ជនរងគ្រោះដោយសារគ្រាប់បែកមីនសម្របខ្លួនចូលជាមួយសហគមន៍ ជាបញ្ហាដែល បានតំណាងនានាលើកមកពិភាគ្សានៅក្នុងជំនួបសំណេះសំណាលនាថ្ងៃទី ១៣មករា នៅទីក្រុងហាណូយ ស្តីពី “បង្កើនការជួយឧបត្ថម្ភជនរងគ្រោះដោយ សារគ្រាប់បែក
មីនវៀតណាម”។ នៅទីនេះ តំណាងចូលរួមបានពិនិត្យថា វៀត ណាមជាប្រទេស
មួយក្នុងចំណោមប្រទេសរងផលប៉ះពាល់ដោយគ្រាប់បែកមីន ច្រើនបំផុតលើពិភព
លោក។ លោក To Duc អនុប្រធាននាយកដ្ឋានគាំពារសង្គម នៃក្រសួងការងារយុទ្ធជន
ពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖

        “នាបច្ចុប្បន្ន ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម កំពុង កែប្រែ
និងរៀបចំជូននាយករដ្ឋមន្ត្រីនូវគំរោងការមូលដ្ឋានទិន្នន័យស្តីពីការធានា សន្តិសុខ
សង្គម ដែលក្នុងនោះមានគំរោងការកសាងប្រព័ន្ធមូលដ្ឋានទិន្នន័យ ស្តីពីជនពិការ
ដែលមានទាំងជនរង់គ្រោះដោយគ្រាប់បែកមីន។ នេះជាមូលដ្ឋាន គ្រឹះដើម្បីកសាង
ប្រព័ន្ធមូលដ្ឋានទិន្នន័យធានាលក្ខណៈឯកភាព ក៏ដូចជាធានាការ ចែករំលែករវាងក្រ
សួងស្ថាប័នរួមទាំងដៃគូអន្តរជាតិនិងតំបន់នានាទូទាំងប្រទេសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ