វៀតណាមបង្កើនទំនាក់ទំនងមិត្តភាពជាមួយបណ្ដាប្រទេស Baltic

ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៩២
- ២០១២) គណៈប្រតិភូនៃក្រសួងការបរទេសវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រី
ការបរទេស Bui Thanh Son បានមានដំណើរទស្សនកិច្ចនិងបំពេញការងារ នៅបណ្ដា
ប្រទេសក្នុងតំបន់ Baltic រួមមាន៖ ឡាតវី អេស្តូនៀរ លីថួនី ចាប់ពីថ្ងសទី ២៦ មិថុនា
ដល់ទី ៣ កក្កដា។ ក្នុងជំនួបចរចារជាមួយថ្នាក់ដឹកនាំនៃក្រសួង ការបរទេសក្រសួង
សេដ្ឋកិច្ច និងក្រុមបណ្ដាសមាជិកសភាមិត្តភាពជាមួយវៀតណាម របស់បណ្ដា
ប្រទេសនេះ ភាគីមិត្តបានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយ វៀតណាមនៅបណ្ដាអង្គការនិងវេទិការអន្តរជាតិ ជាពិសេស ក្នុងក្របខ័ណ្ឌអ.ស.ប និងវេទិការសហប្រតិបត្តិការអន្តរតំបន់អាស៊ី-អឺរ៉ុប (ASEM)។ ទាក់ទិនដល់បញ្ហានៅ
លើសមុទ្រខាងកើត បណ្ដាប្រទេសនៅតំបន់ Baltic សុទ្ធតែយល់ព្រមនឹងទស្សនៈ
របស់វៀតណាមអំពីការដោះស្រាយជំលោះដោយវិធានការសន្តិភាពដោយឈរ
លើមូលដ្ឋានច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញារបស់អ.ស.បស្តីពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២។ ក្រៅពីនោះបណ្ដាប្រទេសក៏បានឯកភាពជំរុញយ៉ាងខ្លាំងទំនាក់ទំនង
ទ្វេភាគីជាមួយ វៀតណាមលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំបណ្តុះបណ្ដល
។ល។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ