វៀតណាមបង្កើនរយៈពេលស្នាក់នៅបណ្តោះអាសន្នឡើង ៤៥ ថ្ងៃសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ១៣

(VOVWORLD) - រយៈពេលស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលរដ្ឋនៃប្រទេសនានា ដែលវៀតណាមលើកលែងទិដ្ឋាការដោយឯកតោភាគី ត្រូវបានបង្កើនឡើងដល់ ៤៥ ថ្ងៃ ពោលគឺកើនឡើង ៣០ ថ្ងៃ បើធៀបនឹងដែនកំណត់ដែលមានចែងក្នុងច្បាប់ស្តីពី ការចេញចូលព្រំដែន ការឆ្លងកាត់ និងការស្នាក់នៅរបស់ជនបរទេសនៅវៀតណាមឆ្នាំ ២០១៤។

កាលពីថ្ងៃទី ១៤ ខែសីហា រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចចិត្តធ្វើ វិសោធនកម្មស្តីពីការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួន។ សេចក្ដីសម្រេចចិត្តធ្វើវិសោធនកម្មនូវបទប្បញ្ញត្តិស្តីពីការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេស៖ អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង សហព័ន្ធរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងបេឡា រុស្ស ដោយបង្កើនរយៈពេលស្នាក់នៅជាបណ្តោះអាសន្នឡើង៤៥  ថ្ងៃគិតចាប់ពីថ្ងៃចូល ព្រំដែន ដោយមិនបែងចែកប្រភេទលិខិតឆ្លងដែន គោលដៅចូលព្រំដែន ដោយឈរ លើមូលដ្ឋាននៃការបំពេញលក្ខខណ្ឌចូលព្រំដែនទាំងអស់ដែលកំណត់ដោយច្បាប់
វៀតណាម។ សេចក្ដីសម្រេចិត្តចូលជាធរមានចាប់ពីថ្ងៃនេះតទៅ។
មុននោះ រដ្ឋសភាវៀតណាមបានអនុម័តច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែម មាត្រាមួយចំនួននៃច្បាប់ស្តីពីការចេញ-ចូលព្រំដែនរបស់ពលរដ្ឋវៀតណាម និងច្បាប់ ស្តីពីការចេញចូលព្រំដែន ការឆ្លងកាត់ និងការស្នាក់នៅរបស់ជនបរទេសនៅវៀត ណាម។ តាមនោះ រយៈពេលស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលរដ្ឋនៃប្រទេសនានា ដែលវៀតណាមលើកលែងទិដ្ឋាការដោយឯកតោភាគី ត្រូវបានបង្កើនឡើងដល់ ៤៥ ថ្ងៃ ពោលគឺកើនឡើង ៣០ ថ្ងៃ បើធៀបនឹងដែនកំណត់ដែលមានចែងក្នុងច្បាប់ស្តីពី ការចេញចូលព្រំដែន ការឆ្លងកាត់ និងការស្នាក់នៅរបស់ជនបរទេសនៅវៀតណាមឆ្នាំ ២០១៤។
កាលពីម្សិលមិញផងដែរ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តស្តីពីការអនុវត្តការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់ពលរដ្ឋនៃបណ្ដាប្រទេសនិងតំបន់ដែនដី; ច្រក ទ្វារព្រំដែនអន្តរជាតិអនុញ្ញាតឱ្យជនបរទេសចូល និងចេញព្រំដែនដោយប្រើទិដ្ឋាការ អេឡិចត្រូនិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ