វៀតណាមបង្កើនសកម្មភាពពន្លឿនពាណិជ្ជកម្មនៅអាល់ហ្សេរី

វៀតណាមបង្កើនសកម្មភាពពន្លឿនពាណិជ្ជកម្មនៅអាល់ហ្សេរី - ảnh 1
ប្រេងឧស្ម័នជាវិស័យសហប្រតិបតិ្តការពោរពេញទៅដោយសក្ដានុភាពរវាងវៀតណាមនិងអាល់ហ្សេរី


(VOVworld) - នាថ្ងៃទី១៥ ធ្នូ ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានរៀបចំ
សិក្ខាសាលាសំដៅបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេស
ទាំង២។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរីលោក
Vu The Hiep បានសង្កត់ធ្ងន់ថា ភាគីទាំង២មានសក្ដានុភាពសហប្រតិបតិ្តការជា
ច្រើន ជាពិសេសគឺក្នុងវិស័យដូចជា សំណង់ កែច្នៃកសិជលផល ផលិតកម្មទំនិញ
ប្រើប្រាស់ ឱសថ និងទេសចរណ៍។តាមឯកអគ្គរដ្ឋទូត Vu The Hiep អង្គភាពអាជី
វកម្មនៃប្រទេសទាំង២ ក៏ត្រូវសហប្រតិបតិ្តការក្នុងវិស័យពលករ ដោយសារនា
ពេលខាងមុខ អាល់ហ្សេរីនឹងត្រូវការបំពេញប្រភពពលករក្រៅប្រទេសដែលមាន
ថ្វីដៃក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធនិងធ្វើអាជីវកម្មរ៉ែ។ភាគីទាំង២បាន
កំណត់គោលដៅ គឺដល់ឆ្នាំ២០២០តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនឹងទទួលបាន
១ពាន់លានដុល្លារអាមេរិក​ បើកទូលាយសកម្មភាពរបស់ PetroVietnam នៅសាជី
វកម្ម Birseba អនុវត្តគំរោងការណ៍វិនិយោគថ្មីមួយចំនួន និងសហប្រតិបតិ្តការផ្គត់
ផ្គងពលករវៀតណាមចំនួន១,៥ពាន់ដល់២ពាន់នាក់ទៅធ្វើការនៅអាល់ហ្សេរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ