វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ជប៉ុនមកធ្វើការវិនិយោគ

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ជប៉ុនមកធ្វើការវិនិយោគ - ảnh 1
នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Tsutomo Takeke ទីប្រឹក្សាពិសេសសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម

(VOVworld)-នារសៀលថ្ងៃទី១៦មិនានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Tsutomo
Takeke ទីប្រឹក្សាពិសេសសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមនិងលោក
 Shigenobu Nagomori ប្រធានសម្ព័ន្ធក្រុមហ៊ុន Nidec ដែលកំពុងបំពេញទស្សនកិច្ច
 ការងារនៅវៀតណាម។នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាង
ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស
ជប៉ុនមកធ្វើអាជីវកម្មនៅវៀតណាម ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Nidec។ វៀត
ណាមស្វាគមន៍សហ គ្រាសបច្ចេកវិទ្យាខ្ពស់របស់ជប៉ុនក្នុងនោះមាន Nidec មក
ធ្វើការវិនិយោគនៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac ដោយមានយន្តការទាក់ទាញ
វិនិយោគច្រើនដែរ។ នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមយកចិត្ត ទុកដាក់អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភ តាម
នោះនឹងបង្កលក្ខណៈងាយស្រួល បំផុតលើវិស័យនេះសម្រាប់សហគ្រាសនានា
របស់ជប៉ុន។​វៀតណាមជឿជាក់យ៉ាង ខ្លាំងទៅលើកិត្យានុភាពរបស់សហគ្រាស
ជប៉ុនដែលកំពុងធ្វើការរកស៊ីនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ