វៀតណាមបង្ហាញមុខក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

(VOVWORLD) - នាព្រឹកថ្ងៃទី១២ មិថុនា រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើ សេចក្ដីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ឌលើសំណើរបស់ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតអំពីបញ្ជីឈ្មោះអនុប្រធាននិងសមាជិកក្រុមប្រឹក្សានេះ។
វៀតណាមបង្ហាញមុខក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត - ảnh 1បណ្ដាសមាជិកសមាជិកាក្នុងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (រូបថត៖ quochoi.vn) 

តាមនោះ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតរួមមានសមាជិកចំនួន ២១នាក់។ តាងនាមក្រុមប្រឹក្សា លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖

“យើងខ្ញុំមានការជ្រួតជ្រាបយ៉ាងជ្រាលជ្រៅថា ជោគជ័យនៃការបោះ ឆ្នោតរដ្ឋសភានីតិកាលទី១៥ និងការបោះឆ្នោតក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ ថ្នាក់ អាណត្តិឆ្នាំ២០២១-២០២៦ នឹងមានអត្ថន័យដ៏សំខាន់ពិសេសចំពោះ លទ្ធផលសកម្មភាពនៃក្បាលម៉ាស៊ីនរដ្ឋពីមជ្ឈឹមដល់មូលដ្ឋាន រួមចំណែក ទៅក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយឆាប់រហ័សនិងចីរភាព។ យើងខ្ញុំ សូមសន្យាថា នឹងសហការយ៉ាងស្អិតរមួតជាមួយបណ្ដាស្ថាប័ន អង្គការពាក់ ព័ន្ធនានាប្រកបដោយសាមគ្គីភាព ឯកភាព ខិតខំប្រឹងប្រែងអស់ពីសមត្ថ ភាពដើម្បីសម្រេចភារកិច្ចរបស់ខ្លួនឲ្យបានល្អបំផុត។ សូមថ្លែងអំណរគុណ ជាទីគោរពដល់រដ្ឋសភា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ