វៀតណាមប្ដេជ្ញាចិត្តរារាំងអំពើលួចបន្លំពាណិជ្ជកម្ម

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាន អោយដឹងថា រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តរារាំងហើយនឹងដោះស្រាយយ៉ាងម៉ឺង ម៉ាត់នូវអំពើលួចបន្លំពាណិជ្ជកម្ម ដែលទំនិញបរទេសយកនាមទំនិញវៀតណាម ដើម្បីនាំចេញទៅទីផ្សារផ្សេងៗ។ នាបច្ចុប្បន្ន អគ្គនាយកដ្ឋានគយវៀតណាម កំពុងមានវិធានការជាក់ស្ដែងនានាដើម្បីរាំងស្កាត់អំពើនេះហើយការពារផលិត កម្មក្នុងប្រទេស។
វៀតណាមប្ដេជ្ញាចិត្តរារាំងអំពើលួចបន្លំពាណិជ្ជកម្ម - ảnh 1 នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

  នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅសន្និសីទកាសែតរបស់ក្រសួងការ បរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីប្រតិកម្មរបស់វៀត ណាមចំពោះព័ត៌មានដែលថា នាពេលកន្លងទៅ បានកើតមានឡើងស្ថានភាព ដែលទំនិញបរទេសបិទស្លាក់ទំនិញវៀតណាមដើម្បីនាំចេញទៅប្រទេស ទី៣នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាន អោយដឹងថា រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តរារាំងហើយនឹងដោះស្រាយយ៉ាងម៉ឺង ម៉ាត់នូវអំពើលួចបន្លំពាណិជ្ជកម្ម ដែលទំនិញបរទេសយកនាមទំនិញវៀតណាម ដើម្បីនាំចេញទៅទីផ្សារផ្សេងៗ។ នាបច្ចុប្បន្ន អគ្គនាយកដ្ឋានគយវៀតណាម កំពុងមានវិធានការជាក់ស្ដែងនានាដើម្បីរាំងស្កាត់អំពើនេះហើយការពារផលិតកម្មក្នុងប្រទេស។

        ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាវានេសាទនិងអ្នកនេសាទហ្វីលីពីន ជួបគ្រោះថ្នាក់នៅតំបន់កោះ Co Rong ចំណុះប្រជុំកោះ Truong Sa ហើយត្រូវបានអ្នកនេសាទ វៀត ណាមជួយសង្គ្រោះនោះ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមចាត់ទុកថា នាវា គ្រប់ប្រភេទ រួមទាំងនាវានេសាទដែលធ្វើសកម្មភាពនៅលំហរសមុទ្រគឺមានការ ទទួលខុសត្រូវអនុវត្តន៍បទបញ្ញត្តិនានានៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា UNCLOS និងអនុសញ្ញារបស់អង្គការនាវាចរណ៍អន្តរជាតិ (IMO)។ តាមនោះ បណ្ដានាវានឹងមានការទទួលខុសត្រូវប្រព្រឹត្តដោយមនុស្សធម៌ ហើយជួយឧបត្ថម្ភ ដល់អ្នកនេសាទរងគ្រោះថ្នាក់នៅសមុទ្រ។ នាវានេសាទរបស់ វៀតណាមបាន អនុវត្តន៍កាតព្វកិច្ចអន្តរជាតិនាពេលធ្វើសកម្មភាពនៅសមុទ្រ ដែលត្រូវបានចែង នៅក្នុងអនុសញ្ញា UNCLOS និងអនុសញ្ញា IMO ដែលវៀតណាមជាសមាជិក។

        ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាពេលថ្មីៗនេះ មាននាវា និងអ្នកនេសាទមួយចំនួនរបស់វៀតណាមដែលធ្វើសកម្មភាពនៅប្រជុំ កោះ Hoang Sa របស់វៀតណាម ត្រូវបង្ក្រាបនិងរឹបអូសទ្រព្យសម្បត្តិនិង ឧបករណ៍នេសាទដោយនាវាសមត្ថកិច្ចចិន អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមបានអះអាងថា វៀតណាមមានមូលដ្ឋនាគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រ យ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពដ៏សមស្របនឹងច្បាប់អន្តរជាតិ ចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ សកម្មភាពពោលខាងលើរបស់ នាវាសមត្ថកិច្ចចិនបានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa រំលោភបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ស្ដីពីគោលការណ៍ជាសារវ័ន្ត បញ្ជាណែនាំការដោះស្រាយបញ្ហានៅសមុទ្ររវាង វៀតណាមនិងចិន ព្រមទាំងគំរាមកំហែងដល់សុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នក នេសាទវៀតណាម ដែលកំពុងធ្វើសកម្មភាពជាធម្មតានៅតំបន់សមុទ្រនេះ។ វៀតណាមប្រឆាំងជំទាស់យ៉ាងប្ដូរផ្ដាច់នឹងសកម្មភាពពោលខាងលើរបស់ភាគីចិន ហើយសំណូមពរអោយចិនវិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់ បុគ្គលិកនិងនាវាសមត្ថកិច្ច ចិនទាំងនោះ ក៏ដូចជាសងសំណងយ៉ាងសក្តិសម្យអោយអ្នកនេសាទវៀតណាម ហើយមិនទុកអោយកើតមានឡើងរឿងក្ដីប្រហាក់ហ្រហែលគ្នាថែមទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ