វៀតណាមបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣ នាក់ទៀតហើយត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមក្រោយពីចូលមកប្រទេស
(VOVWORLD) - គិតត្រឹមម៉ោង ៦៖០០ ដល់ ១៨៖០០ ថ្ងៃទី ១៥ ខែមីនា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣ ករណីថែមទៀតដែលបានចូលមកទីក្រុងហាណូយ ដុងណៃ (Dong Nai) និងកៀនយ៉ាង (Kien Giang) ដែលត្រូវបានបញ្ជូនទៅដាក់នៅដាច់ដោយឡែកភ្លាមៗ។
បុគ្គលិកពេទ្យយកសំណាកដើម្បីធ្វើតេស្តិ៍ជំងឺកូវីដ-១៩ (រូបថត៖laodong) |
យោងតាមព័ត៌មានពីក្រសួងសុខាភិ បាលវៀតណាមកាលពីថ្ងៃទី ១៨ ខែមីនា បានឲ្យដឹងថាគិតត្រឹមម៉ោង ៦៖០០ ដល់ ១៨៖០០ ថ្ងៃទី ១៥ ខែមីនា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣ ករណីថែមទៀតដែលបានចូលមកទីក្រុងហាណូយ ដុងណៃ (Dong Nai) និងកៀនយ៉ាង (Kien Giang) ដែលត្រូវបានបញ្ជូនទៅដាក់នៅដាច់ដោយឡែកភ្លាមៗ។
ករណីឆ្លងជំងឺកូវីដ-១៩ថ្មីទាំង ៣ នេះសុទ្ធសឹងតែជាជនជាតិវៀតណាម មកពីក្រៅប្រទេស ហើយត្រូវបានដាច់នៅដាច់ដោយឡែក ដើម្បីព្យាបាលនៅមន្ទីរពេទ្យត្រូពិកជម្ឈិមសាខានៅ Dong Anh ទីក្រុងហាណូយ មន្ទីរពេទ្យសួតដុងណៃ និងមណ្ឌលសុខភាពទីក្រុងហាទៀន។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ១៨៖០០ ថ្ងៃទី ១៥ ខែមីនា វៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១.៥៩៤ ករណី ដែលក្នុងនោះចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមករាដល់ពេលនេះមាន ៩០១ ករណី៕