វៀតណាមបានចូលរួមការប្រកួតប្រជែងជំនាញវិជ្ជាជីវៈពិភពលោកលើកទី ៤៥ នៅប្រទេសរុស្ស៊ី

(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែសីហា ព្រឹត្តិការណ៍ប្រកួតប្រជែងជំនាញវិជ្ជាជីវៈពិភពលោក (WorldSkills) លើកទី ៤៥ ដោយមានការចូលរួមពីបេក្ខជនជាង ១.៣០០ នាក់ មកពី ៦៣ ប្រទេសនិងតំបន់ដែនដី ក្នុងនោះមានគណៈប្រតិភូវៀតណាម បានបើកជាផ្លូវការនៅទីក្រុង Kazan  នៃសាធារណរដ្ឋ Tatarstan ចំណុះសហព័ន្ធរុស្ស៊ី។ នេះគឺជាការប្រលងបង្កបសារមួយគឺ  “រួមជាមួយសហគមន៍ពិភពលោកដើម្បីកែលំអពិភពលោកដោយថាមពលនៃជំនាញវិជ្ជាជីវៈ”។

វៀតណាមបានចូលរួមការប្រកួតប្រជែងជំនាញវិជ្ជាជីវៈពិភពលោកលើកទី ៤៥ នៅប្រទេសរុស្ស៊ី - ảnh 1 បេក្ខជនវៀតណាម កំពុងសាកល្បងឧបករណ៍ត្រៀមការប្រកួត (រូបថតៈ TTXVN)

ចូលរួមក្នុង Worldskills Kazan 2019 នេះ គណៈប្រតិភូវៀតណាម មានបេក្ខជនចំនួន ១៩ នាក់ ចូលរួមក្នុងវិញ្ញាណសាប្រឡងចំនួន ១៨ មុខ រួមជាមួយវត្តមានរបស់អ្នកជំនាញនិងអ្នកដឹកនាំចំនួន ១៨ នាក់ទៀតផង។ លោក Nguyen Hong Minh អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈ និងជាប្រធានគណៈប្រតិភូបានអោយដឹងថា៖ ដើម្បីត្រៀមរៀបចំសម្រាប់ការប្រកួតប្រជែងជំនាញវិជ្ជាជីវៈពិភពលោកលើកនេះ វៀតណាមបានរៀបចំយ៉ាងយកចិត្តទុកដាក់ផងដែរ។ យ៉ាងណាមិញ ការជ្រើស រើសបេក្ខជនឆ្នើមៗ ដើម្បីចូលរួមប្រលងពិភពលោកពោលខាងលើ ត្រូវឆ្លងកាត់តាមរយៈការប្រកួតជាច្រើនជុំ ពោលគឺ ចាប់ពីថ្នាក់សាលា ខេត្ត  ក្រសួង រហូតដល់វគ្គប្រឡងថ្នាក់ជាតិតែម្តង។ បន្ទាប់ពីការប្រឡងថ្នាក់ជាតិមក បេក្ខជនដែលបានជាប់នោះ នឹងបន្តទទួលការបណ្តុះបណ្តាលកម្រិតខ្ពស់ពី ៦ ខែទៅមួយឆ្នាំ មុនពេលចេញ ទៅប្រឡងនៅសហ ព័ន្ធរុស្ស៊ី។

សូមគូសបញ្ជាក់ថា ក្នុងរយៈពេល ៦ ថ្ងៃ បេក្ខជនជាង ១.៣០០ នាក់មកពី ៦៣ ប្រ ទេសនិងតំបន់ដែនដី នឹងចូលរួមប្រកួតប្រជែងលើខ្លឹមសារវិជ្ជាជីវៈចំនួន ៥៦ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ