វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សារបស់បណ្ដាប្រទេសអាស៊ី -អាហ្រ្វិកស្តីអំពីអភិវឌ្ឍច្បាប់អន្តរជាតិ

(VOVWORLD) - ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែតុលា នៅទីក្រុងតូក្យូប្រទេសជប៉ុន កិច្ចប្រជុំប្រ ចាំឆ្នាំលើកទី ៥៧ នៃអង្គការពិគ្រោះយោបល់ផ្នែកច្បាប់អាស៊ី - អាហ្រ្វិកបាន ប្រព្រឹត្តទៅជាផ្លូវការ។
វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សារបស់បណ្ដាប្រទេសអាស៊ី -អាហ្រ្វិកស្តីអំពីអភិវឌ្ឍច្បាប់អន្តរជាតិ - ảnh 1 កិច្ចប្រជុំប្រ ចាំឆ្នាំលើកទី ៥៧ នៃអង្គការពិគ្រោះយោបល់ផ្នែកច្បាប់អាស៊ី - អាហ្រ្វិក

គណៈប្រតិភូអន្តរផ្នែកវៀតណាមដឹកនាំដោយប្រធាននាយកដ្ឋានផ្នែកច្បាប់និងសន្ធិសញ្ញាអន្តរជាតិនៃក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Tuyet Mai រួមទាំង តំណាងរបស់ក្រសួងការពារជាតិ នគរបាល យុត្តិធម៍ ជាដើមបានអញ្ជើញ ចូលរួមថ្លែងមតិ ពិគ្រោះយោបល់ និងសកម្មភាពមួយចំនួនទៀតយ៉ាងសកម្ម នៅខាង ក្រៅកិច្ចប្រជុំនេះផងដែរ។  គណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់លើទស្សនៈ វិស័យ គោលការណ៍ របស់ វៀតណាមចំពោះការគោរពនីតិរដ្ឋនៅកំរិតសកល តំបន់និងប្រទេសជាតិ ព្រមទាំងដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី រក្សាសន្តិភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។ ទន្ទឹមនឹងនេះ គួរតែជម្រុញការអនុវត្តគោលដៅ អភវឌ្ឍន៍ចីរភាព (SDGs) ដោយឈរលើ មូលដ្ឋានគោរពច្បាប់អន្ដរជាតិជាពិ សេសគឺធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ។ ម្យ៉ាងវិញទៀត វៀតណាមក៏ បានផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នកម្មនូវកិច្ច ខិតខំប្រឹងប្រែង របស់វៀតណាមរួមជា មួយបណ្តាប្រទេសអាស៊ាន និងដៃគូអភិវឌ្ឍន៍សហគមន៍ អាស៊ានដោយឈរលើ ច្បាប់ និងអំពាវនាវឲ្យអត់ធ្មត់ប្រើអំពើហិង្សានិងគំរាមកំហែងប្រើប្រាស់អាវុធ ដើម្បីកសាងអាស៊ានក្លាយទៅជា តំបន់មួយប្រកបដោយ សន្តិភាព ស្ថិរភាព និងសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ