វៀតណាមបន្តផ្លាស់ប្ដូរថ្មីការងារប្រឡងប្រណាំងលើកសរសើរ

(VOVworld) - នាព្រឹកថ្ងៃទី៨ កក្កដានៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Xuan Phuc បានធ្វើអធិបតីសន្និសិទonlineលើទូទាំងប្រទេសស្ដីពី
ការលាតត្រដាងអនុវត្តសារាចរណ៍ទី៣៤របស់ការិយាល័យនយោបាយមជ្ឈឹមបក្ស
កុម្មុនីសវៀតណាមនីតិកាល១១ អំពីការបន្តផ្លាស់ប្ដូរថ្មីការងារប្រឡងប្រណាំង​ លើក
សរសើរ។ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានស្នើរឲ្យថ្នាក់ដឹកនាំនៃស្ថាប័ន អង្គភាពនានា ត្រូវដឹកនាំនិងទទួលខុសត្រូវដោយផ្ទាល់ ចំពោះគុណភាព ប្រសិទ្ធិភាព
ក្នុងការងារប្រឡងប្រណាំង លើកសរសើរ ពង្រីកឲ្យបានល្អនូវតួនាទីជាឈានមុខ គំរូ
ក្នុងចលនាប្រឡងប្រណាំងនៅមូលដ្ឋាន​ ផ្សារភ្ជាប់ជាមួយការ សិក្សារៀនសូត្រ និង
ធ្វើការតាមគំរូសីលធម៍របស់លោកប្រធាន ហូជីមិញ។លោក Nguyen Xuan Phuc បាន
សង្កត់ធ្ងន់ថា៖

វៀតណាមបន្តផ្លាស់ប្ដូរថ្មីការងារប្រឡងប្រណាំងលើកសរសើរ - ảnh 1
ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ធ្វើអធិបតីសន្និសិទ


“ខ្ញុំស្នើរឲ្យថ្នាក់ដឹកនាំស្នូល ត្រូវយល់ដឹងយ៉ាងគ្រប់គ្រាន់ ជ្រាលជ្រៅអំពីគោលដៅ
អត្ថន័យ និងខ្លឹមសាររបស់សារាចរណ៍ទី៣៤។ទន្ទឹមនឹងនោះគឺជា ការបែងចែកការ
ទទួលខុសត្រូវបញ្ជាណែនាំដោយផ្ទាល់ជាក់ស្ដែង និងជំរុញខ្លាំងការឃោសនាបណ្ដា
ចលនាប្រឡងប្រណាំងស្នេហារជាតិ ដែលមានលេចធ្លោបំផុត គឺចលនាប្រទេស
ទាំងមូលរួមកម្លាំង កសាងជនបទថ្មី ឆ្ពោះទៅកោះសមុទ្រកាពារ អធិបតេយ្យភាព
របស់មាតុប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ