វៀតណាមបន្តពង្រីកនូវតួនាទីសកម្មនិងម្ចាស់ការនៅអង្គការ UNESCO

វៀតណាមបន្តពង្រីកនូវតួនាទីសកម្មនិងម្ចាស់ការនៅអង្គការ UNESCO - ảnh 1
ទិដ្ឋភាពនៃសន្និសីទ


(VOVworld)- វៀតណាមបន្តពង្រីកនូវតួនាទីសកម្មនិងម្ចាស់ការនៅអង្គការអប់រំ វិទ្យា សាស្រ្តនិងវប្បធម៌(UNESCO)។ នេះជាភារកិច្ចមួយក្នុងចំណោមភារកិច្ច ស្នូលក្នុងឆ្នាំ ២០១៦ដែលបានគណៈកម្មាធិការជាតិ UNESCO វៀតណាមដាក់ ចេញនៅ ក្នុងសន្និសិទបូកសរុបការងារឆ្នាំ២០១៥និងកំណត់ទិសដៅ សម្រាប់ឆ្នាំ២០១៦ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២មករានៅទីក្រុងហាណូយ ។ តំណាងចូលរួម នានាបានចាត់ទុកថា ក្នុងឆ្នាំ២០១៦ គណៈកម្មាធិការ UNESCO វៀតណាមត្រូវ
ជម្រុញ យ៉ាងខ្លាំងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ ការិយាល័យនយោបាយ ស្តីពីការធ្វើសមាហរណកម្មនិងសេចក្តីសម្រេចចិត្តនៃ មហាសន្និបាតបក្សទូទាំង
ប្រទេសលើកទី១២ ក្នុងនោះបន្តបង្កើននូវតួនាទីរបស់ វៀតណាមនៅវេទិកាពហុ
ភាកីនានា តាមរយៈការទទទួលតួនាទីនៅស្ថាប័ននានា របស់អង្គការ UNESCO ជាពិសេសនៅក្នុងក្រុមប្រឹក្សាប្រតិបត្តិនិងគណៈកម្មាធិ​​ការបេតិកភ័ណ្ឌពិភព
លោក។ រួមជាមួយគ្នានោះ គណៈកម្មាធិការ UNESCO វៀត ណាមត្រូវបង្កើន
ការស្រូបយកគំនិតយោបល់របស់ UNESCO ដើម្បីបំរើកិច្ចការ កសាងប្រទេស
ជាតិ ជាពិសេសគឺកែទម្រង់ជាសារវ័ន្តនិងគ្រប់ជ្រុងជ្រោយលើផ្នែក អប់រំនិងបណ្តុះ
បណ្តាលនៅវៀតណាមក្នុងនិន្នាការចូលរួមសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ