វៀតណាមបន្តពូនជ្រុំទំនាក់ទំនងអាស៊ាន-ចិន ឲ្យអភិវឌ្ឍន៍សក្តិសមនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាម រួមជាមួយនឹងថ្នាក់ដឹកនាំអាស៊ាន និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងចិន។(១៩៩១-២០២១)។

វៀតណាមបន្តពូនជ្រុំទំនាក់ទំនងអាស៊ាន-ចិន ឲ្យអភិវឌ្ឍន៍សក្តិសមនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចាត់ទុកថា៖ អាស៊ាននិងចិនចាំបាច់ត្រូវបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រនិងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសនៅសមុទ្រខាងកើត ប្រទេសនានាចាំបាច់ត្រូវពង្រឹងការសន្ទនា ពង្រឹងទំនុកចិត្ត គោរពតាមច្បាប់អន្តរជាតិ និងមានការប្រតិបត្តិប្រកបដោយការទទួលខុសត្រូវ ហើយរួមគ្នា ខិតខំប្រឹងប្រែងបន្តអនុវត្តន៍ឱ្យបានពេញលេញ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចឲ្យបានឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ប្រសិទ្ធភាព សមស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ( UNCLOS ១៩៨២)។

វៀតណាមបន្តពូនជ្រុំទំនាក់ទំនងអាស៊ាន-ចិន ឲ្យអភិវឌ្ឍន៍សក្តិសមនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 2កិច្ចប្រជុំត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ  (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងអាស៊ាន-ចិន ឱ្យអភិវឌ្ឍត្រឹមត្រូវតាមកម្រិតនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងលើកកំពស់សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងពិភពលោក នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសនីមួយៗ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ មេដឹកនាំអាស៊ាននិងចិនបានឯកភាពអនុម័តនូវសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេស អបអរសាទរខួបលើកទី ៣០ នៃទំនាក់ទំនងអាស៊ាន-ចិន៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ