វៀតណាមបន្តស្ថិតក្នុងបញ្ជីឈ្មោះ ស្ដីពីការតាមដានតំឡើងចំណាត់ថ្នាក់ របស់ FTSE Russell

(VOVWORLD) - ការដែលវៀតណាមមិនទាន់បាន FTSE Russell តំឡើងចំណាត់ថ្នាក់ គឺមិននៅក្រៅពីការព្យាករណ៍ដែលបាននាំចេញឡើយ។
វៀតណាមបន្តស្ថិតក្នុងបញ្ជីឈ្មោះ ស្ដីពីការតាមដានតំឡើងចំណាត់ថ្នាក់ របស់ FTSE Russell - ảnh 1 (រូបថត៖ thoibaotaichinhvietnam.vn)

តាមការវាយតម្លៃក្នុងខែកញ្ញា FTSE Russell ទីភ្នាក់ងារផ្ដល់សន្ទស្សន៍មូលប័ត្រសកលលោក ដែលមានទីស្នាក់ការនៅ ទីក្រុងឡុងដ៍ បានឲ្យដឹងថា បន្តរក្សាទីផ្សារមូលប័ត្ររបស់វៀតណាមក្នុងបញ្ជីឈ្មោះតាមដានការ តំឡើងចំណាត់ថ្នាក់ ទីផ្សារទើបលេចចេញថ្មី (Secondary Emerging Markets)។ ការដែលវៀតណាមមិនទាន់បាន FTSE Russell តំឡើងចំណាត់ថ្នាក់ គឺមិននៅក្រៅពីការព្យាករណ៍ដែលបាននាំចេញឡើយ។ ក្នុងការវាយតម្លៃ និងរៀបចំណាត់ថ្នាក់នេះ FTSE Russell បានវាយតម្លៃអំពីទីផ្សារមូលប័ត្រវៀតណាម ថា ក្នុងរយៈពេល ១២ ខែកន្លងទៅ  FTSE Russell បានធ្វើការជាមួយស្ថានប័នគ្រប់គ្រងទីផ្សារមូលប័ត្ររបស់វៀតណាម ដោយបានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែលម្អទីផ្សារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ