វៀតណាមបានទទួលវ៉ាក់សាំង Moderna ចំនួនជាង ១,៥ លានដូសពីសហរដ្ឋអាមេរិក

(VOVWORLD) - នេះគឺជាជើងវ៉ាក់សាំងស្ថិតក្នុងចំណោមវ៉ាក់សាំងចំនួន ៨០ លានដូស ដែលប្រធានាធិបតីអាមេរិក Joe Biden បានប្តេជ្ញាថានឹងផ្គត់ផ្គង់ដើម្បីឆ្លើយតបនឹងតម្រូវការចាក់វ៉ាក់សាំងជាសកល។
វៀតណាមបានទទួលវ៉ាក់សាំង Moderna ចំនួនជាង ១,៥ លានដូសពីសហរដ្ឋអាមេរិក - ảnh 1ថ្នាក់ដឹកនាំក្រសួងសុខាភិបាលនិងក្រសួងការបរទេសបានទទួលវ៉ាក់សាំងការពារកូវីដ ១៩ ពីសហរដ្ឋអាមេរិកដែលជាជំនួយតាមរយៈយន្តការ COVAX  (ប្រភព៖ baochinhphu)

នាយប់ថ្ងៃទី ២៥ ខែកក្កដា តាងនាមរដ្ឋាភិបាលវៀតណាម អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tran Van Thuan និងអនុរដ្ឋមន្រ្តីក្រសួងការបរទេស To Anh Dung បានអញ្ជើញចូលរួមពិធីទទួលវ៉ាក់សាំងជើងទី ២ ក្នុងនោះមានវ៉ាក់សាំង ១.៥០០.១០០ ដូស ក្នុងចំណោមវ៉ាក់សាំង Moderna ចំនួនជាង ៣.០០០.០៦០ ដូស លើកនេះ ឧបត្ថម្ភដោយភាគីអាមេរិក តាមរយៈយន្តការ COVAX ដើម្បីប្រើប្រាស់ជាបន្ទាន់សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ  ១៩។

នេះគឺជាជើងវ៉ាក់សាំងស្ថិតក្នុងចំណោមវ៉ាក់សាំងចំនួន ៨០ លានដូស ដែលប្រធានាធិបតីអាមេរិក Joe Biden បានប្តេជ្ញាថានឹងផ្គត់ផ្គង់ដើម្បីឆ្លើយតបនឹងតម្រូវការចាក់វ៉ាក់សាំងជា សកល។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានឧបត្ថម្ភប្រទេសវៀតណាមចំនួនវ៉ាក់សាំង Moderna ជាង ៥ លានដូស ក្នុងចំណោមចំនួនវ៉ាក់សាំងសរុប ២៣ លានដូស សម្រាប់ប្រទេសនិងតំបន់ចំនួន ២០ នៅទ្វីបអាស៊ី។

ថ្លែងនៅក្នុងពិធីនេះថ្នាក់ដឹកនាំក្រសួងសុខាភិបាលនិងក្រសួងការបរទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការចែករំលែកនិងជំនួយរបស់ភាគីអាមេរិកតាមរយៈយន្តការ COVAX សម្រាប់ វៀតណាម។ វៀតណាមសង្ឃឹមថា បណ្តាប្រទេសនិងអង្គការអន្តរជាតិនឹងបន្តលើកកំពស់ស្មារតីសាមគ្គីភាពនិងការទទួលខុសត្រូវបង្កើនការចែករំលែកវ៉ាក់សាំង ឧបករណ៍វេជ្ជសាស្ត្រនិងថ្នាំ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ យ៉ាងឆាប់ៗនេះ នឹងនាំជីវភាពរស់នវិលត្រឡប់មកដូចដើមវិញ។

រហូតមកដល់បច្ចុប្បន្ន ប្រទេសវៀតណាមបានទទួលបានវ៉ាក់សាំងជាង ១១ លានដូស ជាជំនួយឧបត្ថម្ភពីប្រទេសនិងដៃគូនានាក្នុងនោះមានយន្តការ COVAX៕

ប្រតិកម្មទៅវិញ

ផ្សេងៗ