វៀតណាមបានអនុវត្តការហៅទូរស័ព្ទតាមរយៈបណ្តាញ 5G ជាលើកដំបូងប្រកបដោយជោគជ័យ

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែឧសភានៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន Viettel របស់វៀតណាម និងសម្ព័ន្ធក្រុមហ៊ុន  Ericsson (ប្រទេសស៊ុយអែត) បានធ្វើការ  តភ្ជាប់ជាផ្លូវការលើកដំបូងតាមរយៈបណ្តាញ ទូរស័ព្ទចល័ត 5G នៅវៀតណាម
វៀតណាមបានអនុវត្តការហៅទូរស័ព្ទតាមរយៈបណ្តាញ 5G ជាលើកដំបូងប្រកបដោយជោគជ័យ - ảnh 1 វៀតណាមបានអនុវត្តការហៅទូរស័ព្ទតាមរយៈបណ្តាញទ 5G ជាលើកដំបូងប្រកបដោយជោគជ័យ

សកម្មភាពនេះគឺជាផ្នែកមួយនៃកម្មវិធីសាកល្បងបច្ចេកទេសដែលត្រូវបានធ្វើឡើងដោយសម្ព័ន្ធក្រុមហ៊ុន Viettel ដើម្បីវាយតម្លៃចំពោះវិស័យទាំងអស់នៃការអនុវត្តបច្ចេកវិទ្យាជាក់ស្តែងនៅវៀតណាម។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យ វៀតណាមក្លាយជាប្រទេសមួយដែលបានសាកល្បងបណ្តាញអ៊ីនធ័រណែត 5G ប្រកបដោយជោគជ័យនៅលើពិភពលោក។ លោក Cao Duc Thang អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុន Viettel បានសង្កត់ធ្ងន់ថា៖ "ប្រទេសនិងក្រុមហ៊ុនអ៊ីនធ័រណែតជាច្រើនចង់សាកល្បងសេវាកម្ម 5G ប៉ុន្តែវាមិនងាយស្រួលទេ បើយើងមិនមានការត្រៀមរៀបចំទាន់ពេលវេលានោះឡើយ។ យើងបានកំណត់គោលការណ៍តាំងពីដើមឆ្នាំ ២០១៨ ហើយដោយឆ្ពោះក្លាយជាអ្នកត្រួសត្រាយផ្លូវនៅក្នុងសេវាកម្ម 5G ហេតុដូច្នេះហើយយើងចាប់ផ្តើមដំណើរការឲ្យបានឆាប់ៗ។ វាមិនមែនជារឿងចៃដន្យទេដែលក្រសួងពាក់ព័ន្ធ បានផ្ដល់អាជ្ញាប័ណ្ណសាកល្បងសេវាកម្ម 5G ជូនខាងយើងខ្ញុំកាលពីខែមករាកន្លងទៅនោះ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នយ៉ាងហ្មត់ចត់ចំពោះក្រុមវិស្វកររបស់យើង។ បន្ទាប់មកយើងត្រូវតែស្វែងយល់ពីបច្ចេកវិទ្យាណានិងដៃគូណាមួយ ទើបទាន់ពេលវេលាដើម្បីរៀបចំព្រឹត្តិការណ៍ដូចថ្ងៃនេះ។

យោងតាមផែនការនេះសម្ព័ន្ធក្រុមហ៊ុន Viettel នឹងបន្តពង្រីកការសាកល្បងបណ្តាញទូរស័ព្ទចល័ត 5G នៅទីក្រុងហាណូយនិងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ