វៀតណាមបានអះអាងថានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយឈីលី

(VOVWORLD) - នាថ្ងៃទី ១៧ ខែសីហា នៅរដ្ឋធានី Santiago ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Truong Giang បានអញ្ជើញជូនសារតាំងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ជូនប្រធានាធិបតីឈីលីលោក Sebastian Piñera។ 
វៀតណាមបានអះអាងថានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយឈីលី - ảnh 1លោកប្រធានាធិបតី Sebastian Piñera បានទទួលជួបជាមួយឯកអគ្គរដ្ឋទូត Pham Truong Giang បន្ទាប់ពីពិធីជូនសារតាំង (រូបថត៖ TTXVN)

នៅក្នុងជំនួប បន្ទាប់ពីជូនសារតាំង ប្រធានាធិបតីលោក Sebastian Piñera បានបញ្ជាក់ថា ឈីលីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលជាមួយវៀតណាម ជាពិសេស ប្រទេសទាំងពីរជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ លោកប្រធានាធិបតី Sebastian Piñera ក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១២ និងការចាប់អារម្មណ៍យ៉ាងល្អអំពីប្រទេសនិងភាពរួសរាយរាក់ទាក់របស់ប្រជាជនវៀតណាម។ ចំណែកឯលោកឯកអគ្គរដ្ឋទូត Pham Truong Giang បានសន្យាថា នឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ