វៀតណាមបំផុសកម្មវិធី«ស្វែងរកគំនិតច្នៃប្រឌិតសម្រាប់មហាសាគរគ្មានប្លាស្ទិច»

(VOVWORLD) - ដោយមានអាទិភាពជាយុទ្ធសាស្ត្រនៅប្រទេសវៀតណាម អង្គការយូណេស្កូបានបំផុសកម្មវិធីនេះ ដើម្បីជួយគាំទ្រដល់ក្រុមយុវជននិងអ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុងការកសាងនិងអភិវឌ្ឍន៍ដំណោះស្រាយសម្រាប់ការប្រមូល បែងចែក ដោះស្រាយ ការកែឆ្នៃឡើងវិញ  និងការប្រើប្រាស់ឡើងវិញ សម្រាប់កាកសំណល់ប្លាស្ទិចផងដែរ។
វៀតណាមបំផុសកម្មវិធី«ស្វែងរកគំនិតច្នៃប្រឌិតសម្រាប់មហាសាគរគ្មានប្លាស្ទិច» - ảnh 1 តំបន់   ឋបនីយជីវមណ្ឌលអន្តរជាតិ (Biosphere Reserves) Cu Lao Cham – Hoi An (រូបថត៖ TTXVN)

ដោយមានគោលបំណងលើកស្ទួយតួនាទីរបស់យុវជនក្នុងការស្ថាបនានូវការផ្លាស់ប្តូរសំខាន់ៗសម្រាប់អនាគតដើម្បីអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់ វៀតណាម ក្នុងក្រប ខ័ណ្ឌនៃគំនិតផ្តួចផ្តើម «យុវជនផ្លាស់ប្តូរថ្មីដោយមានភាពច្នៃ  ប្រឌិតដើម្បីមហាសាគរមួយដ៏ខៀវស្រងាត់ »   អង្គការយូណេស្កូ (UNESCO) រួមជាមួយគណៈ កម្មាធិការជាតិទទួលបន្ទុកកម្មវិធីមនុស្សនិងជីវមណ្ឌល វៀតណាម តំបន់   ឋបនីយជីវមណ្ឌលអន្តរជាតិ (Biosphere Reserves) Cu Lao Cham – Hoi An បានបំផុសកម្មវិធី «ស្វែងរកគំនិតច្នៃប្រឌិតសម្រាប់មហាសាគរដោយគ្មានប្លាស្ទិច» ។ ដោយមានអាទិភាពជាយុទ្ធសាស្ត្រនៅប្រទេសវៀតណាម អង្គការយូណេស្កូបានបំផុសកម្មវិធីនេះ ដើម្បីជួយគាំទ្រដល់ក្រុមយុវជននិងអ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុងការកសាងនិងអភិវឌ្ឍន៍ដំណោះស្រាយសម្រាប់ការប្រមូល បែងចែក ដោះស្រាយ ការកែឆ្នៃឡើងវិញ  និងការប្រើប្រាស់ឡើងវិញ សម្រាប់កាកសំណល់ប្លាស្ទិចផងដែរ។ កម្មវិធីនេះនឹងជ្រើសរើសនិងប្រគល់រង្វាន់សម្រាប់គំនិតផ្តួចផ្តើមដ៏ល្អបំផុត ហើយវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនៅខែវិច្ឆិកាឆ្នាំ២០២០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ