វៀតណាមប្រគល់ជូនប្រជាជនកម្ពុជានូវសំភារៈ បរិក្ខាពេទ្យជាច្រើន ដើម្បី​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19

(VOVWORLD) - លោក Vu Vuong Viet អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាបានឲ្យដឹងថា ដោយស្មារតីទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា រួមជាមួយប្រជាជនកម្ពុជាជំនះពុះពារលើការលំបាក ប្រយុទ្ធប្រឆាំងរួមគ្នានឹង ជំងឺរាតត្បាត COVID-19។
វៀតណាមប្រគល់ជូនប្រជាជនកម្ពុជានូវសំភារៈ បរិក្ខាពេទ្យជាច្រើន ដើម្បី​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 - ảnh 1 ទិដ្ឋភាពនៃពិធី(baoquocte.vn)

នាព្រឹកថ្ងៃទី ១៧ ខែមេសា នៅទីស្នាក់ការស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហាណូយ លោក Vu Vuong Viet អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាបានប្រគល់ជូនសមាគមមិត្តភាព កម្ពុជា - វៀតណាមនូវសំភារៈ បរិក្ខាពេទ្យ និងសាច់ប្រាក់មួយចំនួន តាមរយៈស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម សំដៅរួមចំណែកជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត COVID-19។

អញ្ជើញថ្លែងនៅទីនេះ លោក Vu Vuong Viet អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាបានឲ្យដឹងថា ដោយស្មារតីទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា រួមជាមួយប្រជាជនកម្ពុជាជំនះពុះពារលើការលំបាក ប្រយុទ្ធប្រឆាំងរួមគ្នានឹង ជំងឺរាតត្បាត COVID-19 នោះ សមាគមមិត្តភាពវៀតណាម - កម្ពុជាបានចលនាដល់បណ្ដាអង្គការសមាគម សហគ្រាសនៃក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា សប្បុរសជនជួយឧបត្ថម្ភប្រជាជនកម្ពុជានូវសំភារៈ បរិក្ខាពេទ្យ និងទឹកប្រាក់ ជូនសមាគមមិត្តភាពកម្ពុជា - វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ